កំពង់ស្ពឺ៖ ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យអុំទូក សហគមន៍ខ្នងផ្សារទទួលភ្ញៀវទេសចរចំនួន ៣៨០នាក់ប៉ុណ្ណោះ។ បើតាមលោក ហ៊ុន សៅ ប្រធានសហគមន៍នៅខ្នងផ្សា ទិន្នន័យភ្ញៀវទេសចរនេះ បានផ្ដល់ចំណូលដល់សហគមន៍ប្រមាណ ១០លានរៀលផងដែរ។
ដោយឡែក លោក ហ៊ុន សៅ ប្រធានសហគមន៍ខ្នងផ្សា បានប្រាប់សារព័ត៌មានThmeyThmey25 ថា ភ្ញៀវទេសចរប្រមាណ ៣ទៅ៥ក្រុម បានលុបចោលការកក់ជាមួយសហគមន៍ សម្រាប់ការនាំពួកគេឡើងភ្នំវិញ ព្រោះបារម្ភខ្លាចមានមនុស្សច្រើនពេក ទើបធ្វើឱ្យអ្នកឡើងភ្នំខ្នងផ្សានាពិធីបុណ្យអុំទូកនេះ មានត្រឹម៣៨០នាក់ប៉ុណ្ណោះ។«ភ្ញៀវទេសចរមួយរយៈចុងក្រោយនេះធ្លាក់ចុះ តែយ៉ាងណា យើងទទួលបានចំណូលប្រមាណ ១០លានរៀលដែរ តាមរយៈភ្ញៀវជួលគោយន្ត ជួលមគ្គទ្ទេសក៍ទេសចរ និងប្រជាជនគាត់លក់ដូរ»។ នេះជាការបញ្ជាក់បន្ថែមរបស់ប្រធានសហគមន៍នៅខ្នងផ្សា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យ៉ាងណាមិញ ភ្ញៀវទេសចរដើរកម្សាន្តនាឱកាសឈប់សម្រាកពិធីបុណ្យអុំទូក នៅខ្នងផ្សានេះមិនបានបង្ករបញ្ហាបរិស្ថាននោះទេ។ លោក ហ៊ុន សៅ លើកឡើងថា ភ្ញៀវទេសចរមានការយល់ដឹងពីការគ្រប់គ្រងសំរាមរបស់ពួកគេ ។
សូមជម្រាបដែរថា រយៈពេល៣ថ្ងៃនៃពិធីបុណ្យអុំទូកនេះ មានភ្ញៀវទេសចរដើរលេងទូទាំងប្រទេស សរុប ៩១០ ១៥០នាក់ ក្នុងនោះភ្ញៀវបរទេសផ្ទៃក្នុងចំនួន១០ ២៨១នាក់។ គោលដៅទេសចរណ៍សំខាន់ៗរួមមាន រាជធានីភ្នំពេញ សៀមរាប និងតំបន់សមុទ្រ ៕
ប្រភព៖ ថ្មីថ្មី
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]