តៃវ៉ាន់៖ ពិតជាដំណឹងដ៏សោកស្ដាយមួយ សម្រាប់ហ្វេនៗជាច្រើន បន្ទាប់ពី តារាស្រី Barbie Hsu បានបញ្ជាក់ពីការលែងលះរបស់ខ្លួន ជាមួយនឹងស្វាមី ដោយបង្ហាញក្តីសង្ឃឹមថា អតីតស្វាមីអ្នកជំនួញរបស់នាង លោក Wang Xiaofei នឹងរស់នៅយ៉ាងមានក្ដី ក្រោយការលែងលះមួយនេះ។

មិនត្រឹមតែប៉ុណ្ណោះ កាលពីព្រឹក​ថ្ងៃ​ទី ២២ វិច្ឆិកាកន្លងទៅ តាម​រយៈ​អ្នក​តំណាង អតីតគូស្វាមីភរិយាមួយគូនេះ បាន​រួម​គ្នា​បញ្ជាក់​ពី ​ការ​លែង​លះ​របស់​ពួក​គេ ព្រមទាំងបានប្រកាសប្រាប់អ្នកសារព័ត៍មានថា បន្ទាប់ពីមានការពិចារណាយ៉ាងម៉ត់ចត់ហើយ អ្នកទាំងពីរបានសម្រេចចិត្ត បញ្ចប់អាពាហ៍ពិពាហ៍ដោយសន្តិវិធី និងកំពុងដំណើរការនីតិវិធីដែលពាក់ព័ន្ធ។ ហើយទោះបីជាពួកគេទាំងពីរបានបែកគ្នាក៏ដោយ ក៏នៅតែធ្វើជាមិត្តនឹងគ្នា និងបន្តចិញ្ចឹមកូនៗរបស់ពួកគេ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត អ្នកទាំងពីរ ក៏បានអរគុណគ្នាទៅវិញទៅមក ដែលមានឱកាសបានជួបគ្នា និងចំណាយពេលដ៏រីករាយជាមួយគ្នា ព្រមទាំងរំពឹងថា ប្រព័ន្ធផ្សព្វផ្សាយ ក៏ដូចជា សាធារណជន គោរពនូវជម្រើសរបស់អ្នកទាំងពីរ និងផ្តល់ឱ្យពួកគេនូវភាពឯកជន ផងដែរ៕ 

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Barbie Hsu 
Barbie Hsu និង អតីតស្វាមី
Barbie Hsu និង អតីតស្វាមី
Barbie Hsu និង អតីតស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]