ខេត្តកំពង់ចាម៖ ពិតណាស់ មហាជន ក៏ដូចជា អ្នកប្រើប្រាស់បណ្តាញសង្គម ជ្រាបរួចមកហើយករណីរឿងរ៉ាវដ៏រ.ន្ធ.ត់ ដែលជនដៃដល់រំលោ.ភរួចស.ម្លា.ប់សិស្ស​សាលា​វ័យ​១៦ឆ្នាំរៀនថ្នាក់ទី១២នោះ គឺបន្ទាប់ពីធ្វើសកម្មភាពរួច ជនដៃដល់បានយកទូរស័ព្ទរបស់ជន​រងគ្រោះយកមកលក់​នៅភ្នំពេញ ហើយទើបត្រឡប់ទៅស្រុកកំណើតវិញ។

បើតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា កាលពីថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង​១៨និង៤០​នាទី សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​ចំការអណ្តូង បានទទួល​ព័ត៌មាន​ពី​ឈ្មោះ អាន សុខ​លីន ភេទ​ស្រី អាយុ​១៨​ឆ្នាំ បានមក​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា បាន​បាត់​មិត្តភ័ក្ដិ​ម្នាក់​(​ជនរងគ្រោះ​) ឈ្មោះ ឌី​ម អេង​ជូ ភេទ​ស្រី អាយុ​១៨​ឆ្នាំ ដែល​ចេញពី​រៀន​គួរ​ជាមួយគ្នា ហើយ​ត្រូវបាន​ប្រទះឃើញ​ដេកស្លាប់ នៅ​កន្លែងកើតហេតុ នៅ​ចំណុច​ចម្ការ​ពោត​ខាងកើត ចម្ងាយ​ប្រហែល​១៥០០​ម៉ែត្រ​ពី ភូមិ​១១ ឃុំ​ចំការអណ្តូង ស្រុក​ចំការលើ ខេត្តកំពង់ចាម ។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយពីចុះពិនិត្យលើសពជនរងគ្រោះ និងទីតាំងកើតហេតុ សមត្ថកិច្ចបាន​រកឃើញ​ស្បែកជើង​បុរស​ចំនួន​០១​គូ នៅក្រោម​ស.ព នៅ​ចម្ងាយ​ប្រហែល​៥​ម៉ែត្រ ពី​ស.ព មាន​ម៉ូតូ​០២​គ្រឿង ម៉ាក​ហុងដា​សេ​១២៥ សេរី​២០១៥ ពាក់​ផ្លាកលេខ ភ្នំពេញ 1SC-2474 ជា​របស់​ជនរងគ្រោះ និង​មួយគ្រឿង​ទៀត ម៉ាក​ហុងដា​សេ​១២៥ ឡើង​តែម​២០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ​1K-0961 ដែល​សង្ស័យជា​ម៉ូតូ​របស់​ជនល្មើស ។​​

បើយោងតាម​ការស្រាវជ្រាវ​សមត្ថកិច្ច​ជំនាញ បានកំណត់​​ជនសង្ស័យ​មានឈ្មោះ ម៉ាប់ កំសត់ ហៅ​អា​លាន​ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ ជាមួយគ្នា បានធ្វើ​សកម្មភាព​ ខណៈពេលដែល​ជនរងគ្រោះ​កំពុង​ធ្វើដំណើរ​ពី​សាលារៀន​ត្រឡប់មកផ្ទះ​វិញ ដល់​ចំណុចកើតហេតុ​នៅ​ព្រៃ​ចម្ការ​ពោត ។​

ជនសង្ស័យត្រូវបានសមត្ថកិច្ច ​ឃាត់ខ្លួន​បាន​ នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២១ វេលា​ម៉ោង ២៖១៥​នាទី​រសៀល នៅ​ចំណុច​ក្នុងព្រៃ​ចម្ការ​ក្រោយ​វត្ត មណ្ឌល​វិប្បសនា ភូមិ​ប៉ាង ឃុំ​ជ​នាង ស្រុក​តាំងគោក ខេត្ត​កំពង់ធំ ។​

ជាមួយគ្នានោះ តាម​ចម្លើយ​ ជនសង្ស័យខាងលើ ​បាន​សារភាពថា ​ខ្លួន​ពិតជា​បានធ្វើ​សកម្មភាពរំលោ.ភ និង​ស.ម្លា.ប់ ហើយ​យក​ទូរស័ព្ទ​ជនរងគ្រោះ​ទៅ​លក់​នៅ​ភ្នំពេញ បានថ្លៃ ២០ម៉ឺនរៀល (ម្ភៃ​ម៉ឺន​រៀល) រួចយកទៅ​ទិញ​ខោអាវ​ហើយ​ជិះឡាន​ត្រឡប់មក​ស្រុក​វិញ។ ពេលនេះ ជនសង្ស័យ ត្រូវបានសមត្ថកិច្ច បញ្ជូនទៅតុលាការ ដើម្បីកសាងសំណុំរឿងដើម្បីផ្តន្ទាទោសទៅនិតិវិធីច្បាប់៕ 

ជនរងគ្រោះ
ជនរងគ្រោះ
ជនរងគ្រោះ
រូបភាព
រូបភាព
ជនល្មើស (សក់ទង់ដែង)
ជនល្មើស (សក់ទង់ដែង)
ជនល្មើស (សក់ទង់ដែង)
ជនល្មើស (សក់ទង់ដែង)
ជនល្មើស (សក់ទង់ដែង)

ប្រភព៖ KPT

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]