ចិន៖ ជាការពិតណាស់ តារាស្រី Angelababy គឺជាគូប្រជែង​សម្រស់​មួយដ៏ខ្លាំងក្លា​ នៅក្នុង​សិល្បៈកម្សាន្ត ដោយ​មាន​មុខ​មាត់​ល្អ​ ឥត​ខ្ចោះ និងលេចធ្លោពេលចេញមកបង្ហាញខ្លួនម្ដងៗក្នុងកម្មវិធីផ្សេងៗ ព្រមទាំងត្រូវបានគេ ប្រៀបធៀបសម្រស់ជាញឹកញាប់ទៀតផង។ 

យ៉ាងណាមិញ ថ្មីៗនេះ អ្នកសរសេរប្លុកកម្សាន្តមួយ បានរកឃើញ រូបភាពបន្តផ្ទាល់ រវាង តារាស្រី Angelababy និង Song Zuer ដែលធ្វើឲ្យមនុស្សជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលបង្ហាញខ្លួនជាមួយគ្នាបែបនេះ ព្រោះ គម្លាតអាយុរបស់អ្នកទាំងពីរ ឃ្លាតគ្នាដល់ទៅ ៩ឆ្នាំ រវាងអ្នកទាំងពីរ ខណៈដែល Angelababy មានវ័យ ៣២ ឆ្នាំទៅហើយ តែ Song Zuer ទើបតែមានអាយុ ២៣ ឆ្នាំ​ប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលសំខាន់បំផុត មហាជនជន ក៏ដូចជា អ្នកលេងអ៊ីនធើណេត បានយកចិត្តទុកដាក់ ទៅលើទិដ្ឋភាពនៃសម្រស់របស់តារាស្រីទាំងពីរដួង ដោយនៅក្នុងនោះ ធ្វើឲ្យមើលឃើញថា បើទោះបីជាមានអាយុច្រើនក្ដី តែតារាស្រី Angelababy ក៏បានបង្ហាញសម្រស់ លំដាប់A ស្រស់ស្អាត ទាក់ទាញជានិច្ច នៅពេលដែលនៅក្បែរនារីវ័យក្មេងជាងខ្លួន។

ជាមួយនឹងរូបភាព ដែលថតជិតមុខវិញ Angelababy ក៏​ទទួល​បាន​ ការ​បញ្ចេញ​មតិ​យ៉ាង​ច្រើន​ពី​អ្នក​លេង​អ៊ីនធឺណិត ជាមួយនឹងភាពសាកសម ជាតារាកំពូលសម្រស់នៅក្នុងឧស្សាហកម្មកម្សាន្ត ៕

ប្រភព៖ Kenh14 

សូមទស្សនារូបភាពខាងក្រោម៖ 

Angelababy និង Song Zuer
Angelababy និង Song Zuer
Angelababy និង Song Zuer
Angelababy
Angelababy
Angelababy

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]