ភ្នំពេញ៖ ជាការពិតណាស់ កញ្ញា គ្រីស ឌីវ៉ា គឺជាអ្នកច្នៃម៉ូត និងជាតារាស្រី ក៏ដូចជា ឌីជេ ដ៏មានសម្រស់ស្រស់ស្អាតបូករួមនឹងទេពកោសល្យមួយរូប ដែលកំពុងតែទទួលបានភាពល្បីល្បាញ និងការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យនិងបណ្តាអ្នកគាំទ្រផ្សេងទៀតជាច្រើនផងដែរ។
ទន្ទឹមនឹងនេះ តារាស្រីរូបនេះមិនត្រឹមតែមានទេពកោសល្យប៉ិនប្រសប់ជាឌីជេនោះទេ តែគេក៏ចាប់អារម្មណ៍ទៅលើម៉ូដសម្លៀកបំពាក់ដែលតារាស្រីរូបនេះ តែងតែស្លៀកបង្ហាញជារឿយៗផងដែរ។ ដែរក្នុងនោះគេឃើញថារាល់សម្លៀកបំពាក់ដែល គ្រីស ឌីវ៉ា បានច្នៃចេញជាសម្លៀកបំពាក់គឺមានលក្ខណប្លែកពីគេជានិច្ច ដោយម៉ូដខ្លះតែងមានស្បៃអមពីក្រោយយ៉ាងស្រស់ស្អាត ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ដូចម៉ូដសម្លៀកបំពាក់ខ្មៅមួយឈុតដែល គ្រីស បានស្លៀកបង្ហាញថ្មីៗនេះ គឺពិតជាលេចធ្លោប្លែកគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែន ដោយមានរចនាវាលដើមទ្រូង និងអាវក្រៅមានមួកពីក្រោយ បូករួមនឹងសំពត់ខ្លីផងនោះគឺពិតជាទាក់ទាញម្យ៉ាង។
យ៉ាងណាមិញ អ្នកគាំទ្រក៏តែងសរសើរពិគំនិតក្នុងការច្នៃប្រឌិតម៉ូតសម្លៀកបំពាក់របស់តារាស្រីរូបនេះ ដែរតែងតែបង្ហាញនូវម៉ូថ្មីៗជារឿយៗ មិនឲ្យជាន់គេនិងសាំភ្នែកផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]