ខេត្តកំពង់ចាម៖ កាលពីពេលថ្មីៗកន្លងទៅនេះនៅភូមិ១១ ឃុំចំការអណ្តូង ស្រុកចំការលើ ខេត្តកំពង់ចាម បានផ្ទុះករណីឃាតកម្ម រំលោភសម្លាប់ដ៏សាហាវមួយបានកើតឡើង ក្រោយពេលដែលក្មេងស្រី យុវតីថ្នាក់ទី១២ ត្រៀមប្រលងបាក់ឌុបមួយរូប ត្រូវបានជនដៃដល់ ឈាមខ្មៅចំនួន៦នាក់បានធ្វើការរំលោភសម្លាប់ ដោយបន្សល់ទុកសាកសពយុវតីរងគ្រោះនៅត្រង់ចំណុចចំការពោត ក្នុងចំណុចកើតហេតុខាងលើ។
យ៉ាងណាមិញ ក្រលេកមកមើលពីទិដ្ឋភាពនៅថ្ងៃបុណ្យសពរបស់យុវតីរងគ្រោះដែលត្រូវបានគេរំលោភសម្លាប់ ខាងលេី គឺពិតជាមានភាពសោកសង្រេង និងក្តុកក្តួលជាខ្លាំង ដោយសង្កេតឃើញមានការចូលរួមពីមិត្តភក្ដិ និងសាច់ញាតិយ៉ាងច្រើនក្នុងទឹកមុខពោរពេញដោយក្តីក្រៀមក្រំយ៉ាងក្រៃលែង។ ប៉ុន្តែអ្វីដែលកាន់តែខ្លោចផ្សាបំផុតទៅទៀតនោះ ម្ដាយរបស់យុវតីរងគ្រោះខាងលើបានធ្វើដំណើរមកពីប្រទេសថៃ ដើម្បីជូនដំណើរសពកូនស្រីជាលើកចុងក្រោយ តែមកមិនទាន់ ព្រោះសពមិនអាចទុកយូរបានឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមរំលឹកផងដែលថា ដូចពាក្យចាស់លោកថា ឈាមស្រែកស្បែកហៅ នារសៀលថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ជនដៃដល់ម្នាក់ក្នុងចំណោម៦នាក់ ត្រូវកម្លាំងនគរបាលខេត្ដកំពង់ចាម ធ្វើការស្រាវជ្រាវចាប់ខ្លួនបានហើយ នៅចំណុចក្នុងព្រៃចំការក្រោយវត្តមណ្ឌលវិប្បសនា ដែលមានទីតាំងស្ថិតក្នុងភូមិប៉ាង ឃុំជនាង ស្រុកតាំងគោក ខេត្តកំពង់ធំ៕
ចង់ជ្រាបឲ្យកាន់តែច្បាស់ជាងនេះទៅទៀតនោះ សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]