កូរ៉េខាងត្បូង៖ ដូចប្រិយមិត្តដឹងស្រាប់ហើយ កម្មវិធី AMAs ឆ្នាំ ២០២១ ដែលធ្វើឡើង​ក្នុង​ទីក្រុង Los Angeles ត្រូវបានក្រុមចម្រៀងសកល BTS មានគេលើមកនិយាយគ្រប់ៗគ្នា ពីការបង្ហាញខ្លួន ក៏ដូចជា ការសម្តែងរបស់ពួកគេនៅក្នុងកម្មវិធីមួយនេះ។

ជាក់ស្តែង បូករួមទៅនឹង ការសម្តែងដ៏អស្ចារ្យ នៅលើឆាកហើយនោះ ក្រុមចម្រៀងបុរសមានសមាជិក ៧រូបនេះ ក៏បានទាក់ទាញក្រសែភ្នែក របស់មហាជន ក៏ដូចជាអង្រួនចិត្តហ្វេនៗ មិនស្ទើរ ពីការលេងស្ទីលតុបតែងខ្លួន ក្នុងខោអាវប្រ៊េនៗ ពីភាពស្រស់សង្ហារបស់សមាជិកនីមួយៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាថ្មីម្តងទៀត មិនទាន់បានប៉ុន្មានផង ឈុតគម្រូរូបភាព របស់ពួកគេ ត្រូវបានចែកចាយនៅលើបណ្តាញសង្គម ដោយបានដាក់រូបភាពរបស់សមាជិកដែលស្លៀកឈុតទាំងនោះ ផ្ទឹមជាមួយនឹងឈុតគម្រូលើតារាម៉ូដែល ដែលត្រូវបានគេ លាន់មាត់សរសើរស្ទើរគ្រប់គ្នា ថាពួកគេស្លៀកបានយ៉ាងសាកសម ហើយថែមទាំងទាក់ទាញមិនចាញ់ តារាម៉ូដែលប៉ុន្មាននោះទេ៕

ប្រភព៖ Koreaboo

សូមទស្សនារូបភាពខាងក្រោម៖

BTS
RM
JIN
SUGA
J-HOPE
JIMIN
V
JUNGKOOK
BTS

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]