ចិន៖ មួយរយៈនេះ Dilraba គឺជាតារាស្រីដែលតែងតែទទួលបាន ការសរសើរជាច្រើន ពេលដើរលើ កម្រាលព្រំក្រហម ជាមួយនឹងសម្រស់ ក៏ដូចជាការតុបតែងខ្លួន យ៉ាងទាក់ទាញ ដែលកំពុងតែអង្រួនចិត្តអ្នកទស្សនាមិនតិចនាក់នោះទេ។ 

មិនត្រឹមតែប៉ុណ្ណោះ ជាមួយនឹងភាពស្រស់ស្អាតពិសេស តារាស្រីរូបនេះ ដែលមានរូបរាងកាយដ៏ឆើតឆាយ ហើយ នាងថែមទាំងបាន​ជ្រើសរើស នូវឈុត​សម្លៀក​បំពាក់​ដែលមានភាពសាកសមទៅនឹងរូបសម្រស់របស់នាង ដែលភាគច្រើន ជាឈុត​វាលទ្រូង​ជ្រៅ​ បង្ហាញ​ពីភាព​ស៊ិចស៊ី​របស់​ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែទោះជាយ៉ាងណាក៏ដោយ ឈុតសម្លៀកបំពាក់ទាំងនេះ គឺពិតជាងាយនឹងកើតគ្រោះថ្នាក់ ដែលបណ្តាលឱ្យ Dilraba ត្រូវប្រើដៃរបស់នាងដើម្បីបិទបាំង ជាញឹកញាប់ ដែលហាក់ដូចជា កំពុងតែបង្ហាញពីទម្លាប់របស់នាង ផងដែរ ហើយព្រោះតែហេតុនេះ ទើបនាង ហាក់ទទួលបានពាក្យចំអកជាច្រើន ពីមនុស្សមួយចំនួន ទៀតផង។ 

ទន្ទឹមនឹងនោះ អ្នកគាំទ្រដ៏មោះមុតរបស់ Dilraba បានចេញមុខ ការពារតារាស្រីរូបនេះ ថាពេលខ្លះសំលៀកបំពាក់ ត្រូវបានអ្នករៀបចំស្ទាយ៍ ខ្ចីពីម៉ាកល្បីៗ ដូច្នេះ ពួកគេមិនអាចស្របតាមឆន្ទៈរបស់នាងទាំងស្រុង និងមិនអាចកែប្រែតាមចិត្តរបស់នាង បានឡើយ៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Dilraba
 Dilraba
 Dilraba
កាយវិការរបស់ Dilraba
កាយវិការរបស់ Dilraba
កាយវិការរបស់ Dilraba
កាយវិការរបស់ Dilraba
កាយវិការរបស់ Dilraba
កាយវិការរបស់ Dilraba

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]