ចិន៖ ទោះជាកន្លងហួសអស់រយៈពេលជាច្រើនខែមកនេះ ចាប់តែពី តារាស្រី Zhao Liying និង អតីតស្វាមីរបស់នាង លោក Feng Shaofeng បានប្រកាសលែងលះគ្នា នៅតែធ្វើឲ្យហ្វេនៗមានការសោកស្ដាយ ចំពោះទំនាក់ទំនងមួយនេះជានិច្ច ជាពិសេស អ្នកទាំងពីរ មិនបានបកស្រាយអ្វីបន្ថែម បន្ទាប់ពីបែកគ្នានោះទេ ដោយពេលនេះម្នាក់ៗ កំពុងមានជីវិតដាច់ដោយឡែក ហើយមិននិយាយពីគ្នា នៅមុខប្រព័ន្ធផ្សព្វផ្សាយនោះឡើយ។
យ៉ាងណាមិញ ថ្មីៗនេះ ទំព័រដ៏ល្បី Sohu ស្រាប់តែមានអត្ថបទមួយ ដែលបង្កឱ្យមានការរំជើបរំជួលដល់អ្នកតាមដានទាំងលាយ នៅលើបណ្ដាញសង្គម នៅពេលដែល បានលើកឡើងពី សិល្បករទាំងពីររូបនេះ ថាតើលោក Feng Shaofeng នៅស្រលាញ់ Zhao Liying ឬយ៉ាងណា ដោយគ្រាន់តែ មើលទៅលើចំណុចតូចមួយនេះ។ ហើយពួកគេ ក៏បានរកឃើញថា តារាសម្តែងប្រុសរូបនេះ នៅតែរក្សាការបង្ហោះជាបន្តបន្ទាប់ ទាក់ទងនឹងអតីតភរិយារបស់ខ្លួន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាពិសេស ខ្លឹមសារនៃការបង្ហោះទាំងនោះ គឺមានដូចជា ការជូនពរថ្ងៃកំណើតរបស់ Zhao Liying បង្ហាញភាពសប្បាយរីករាយពេលដែលអ្នកទាំងពីរមានកូនដំបូង ផងដែរ។ ម៉្យាងវិញទៀត ក្រោយពីការលែងលះនេះ តារាសម្តែង លោក Feng Shaofeng ក៏ត្រូវបានគេ ប្រទះឃើញជាញឹកញាប់ ក្នុងរូបរាងដ៏ក្រៀមក្រំ ទៀតផង៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]