កូរ៉េខាងត្បូង៖ ពិតជាដំណឹងល្អនៅថ្ងៃអង្គារ សម្រាប់ហ្វេនៗអ្នកគាំទ្រ តារាសម្ដែងកូរ៉េខាងត្បូងដ៏មានប្រជាប្រិយ Park Shin-hye បានប្រកាសប្រាប់អ្នកគាំទ្ររបស់នាង នៅលើបណ្តាញសង្គមរបស់នាងនៅព្រឹកនេះ (២៣ វិច្ឆិកា) ថា នាងបានត្រៀមខ្លួនជាស្រេចដើម្បីឈានទៅវគ្គបន្ទាប់នៃជីវិតរបស់នាង។
តារាវ័យ ៣១ ឆ្នាំ ដែលធ្លាប់មានវត្តមាន ក្នុងរឿងភាពយន្ត Zoombie នៅលើ Netflix រឿង Alive បានសរសេរឱ្យដឹងនៅលើបណ្តាញសង្គមដូច្នេះថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមរំលឹកផងដែរថា Shin-hye និងតារាសម្តែង Choi Tae-joon អាយុ ៣០ឆ្នាំ ពេលដែលបានទម្លាយពីមានទំនាក់ទំនងរបស់ពួកគេក្នុងឆ្នាំ ២០១៨។ បច្ចុប្បន្ន Park Shin-hye គឺជាតារាស្រីកូរ៉េដែលមានឈ្មោះបោះសម្លេងជាខ្លាំង។ នាងបានចូលប្រឡូកក្នុងកម្មវិធី showbiz ក្នុងនាមជាតារាសម្តែងដែលក្មេងខ្ចី ក្នុងឆ្នាំ ២០០១ ហើយត្រូវបានគេមើលឃើញថាជាអ្នកដឹកនាំនៅក្នុងរឿង K-drama ក្នុងឆ្នាំនេះគឺរឿង So I Married the Anti-fan ។
បើយោងតាមភ្នាក់ងារគ្រប់គ្រងរបស់នាង Salt Entertainment គូស្នេហ៍ទាំងពីរនឹងរៀបចំពិធីមង្គលការឯកជនមួយនៅថ្ងៃទី ២២ខែមករា ឆ្នាំ ២០២២៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]