តារាកម្សាន្ត៖ កាលពីពេលថ្មីៗកន្លងទៅនេះ មហាជន និងអ្នកលេងបណ្តាញសង្គម ពិសេសនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកនៅប្រទេសថៃ បានផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលដែលបានឃើញរូបថតស្រ្តីជនជាតិថៃម្នាក់ផ្លាស់ប្តូរមុខមាត់ទាំងស្រុង ដោយបានផ្លាស់ប្តូរមកជាស្រីស្អាត តារាសុំខ្មាស ក្រោយជះលុយកែសម្ភស្សនៅក្នុងគ្លីនិកដ៏ធំមួយនៅប្រទេសថៃ។

ជាក់ស្តែងនៅក្នុងរូបថតជាច្រើនសន្លឹក ដែលបានបង្ហោះដោយគណនីហ្វេសប៊ុកមួយ បានទម្លាយបង្ហាញរូបថតស្រ្តីម្នាក់ដែលបានកែប្រែមុខមាត់ស្ទើរតែទាំងស្រុង ពីមនុស្សស្រីដែលមានមុខមាត់មិនសូវស្អាត មកជាស្រីស្អាតលំដាប់កំពូល អមដោយសារមួយឃ្លាថា៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ប្រភពហ្វេសប៊ុក

សូមរំលឹកផងដែលថា បច្ចុប្បន្ននេះការកែសម្ភស្សបានក្លាយទៅជាការពេញនិយមសម្រាប់អ្នកមានលុយ និងអភិជន ព្រមទាំងយុវវ័យមួយចំនួន ដែលចង់កែតម្រូវ វះកាត់ មុខមាត់ ដើម្បីជាការគាប់ចិត្ត សម្រាប់ការចង់បាននូវទម្រង់មុខមួយសម្រាប់ខ្លួន ដោយតាមស្ថិតិ verywell health មានមនុស្សចំនួន១៨លាននាក់ ដែលបានវះកាត់កែសម្រស់នៅទូទាំងពិភពលោក៕

ចង់ឃើញថាតើ ស្រ្តីរូបនេះស្រស់ស្អាតយ៉ាងណាក្រោយពីការកែសម្ភស្សរួចហើយនោះ សូមទស្សនារូបភាពខាងក្រោនេះទាំងអស់គ្នា៖

រូបភាពក្រោយពេលកែសម្ភស្ស
រូបភាពក្រោយពេលកែសម្ភស្ស
រូបភាពក្រោយពេលកែសម្ភស្ស
រូបភាពក្រោយពេលកែសម្ភស្ស
រូបភាពក្រោយពេលកែសម្ភស្ស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]