ថៃ៖ បើទោះបីជាមានវ័យកាន់តែជ្រេរក៏ដោយ តែ តារាសម្ដែងជើងចាស់ លោក​ Jonny Anfone នៅតែរក្សាប្រជាប្រិយភាព ក៏ដូចជា រក្សានូវរូបសម្រស់របស់ខ្លួនឲ្យកាន់តែ ស្រស់សង្ហាវ័យក្មេង បន្ទាប់ពីសម្រេចចិត្តកែកុនមុខមាត់ថ្មី ក្នុងវ័យ ៥២ ឆ្នាំ។

មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះវិញ អតីតពិធីការិនីដ៏ល្បីល្បាញ​ Pimonwan ដែលដើរតួនាទីជាជំនួយការ ក្នុងការថែរក្សា ស្ទើរតែគ្រប់ជំហាននៃការកែសម្ផស្សនេះ បានបង្ហោះរូបថត បង្ហាញពីទម្រង់មុខថ្មី របស់ លោក Jonny Anfone ជាផ្លូវការ ទន្ទឹម​នឹង​ព័ត៌មាន​លម្អិត ​អំពី​ការ​វះកាត់របស់ តារាប្រុសរូបនេះទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះដែរ នាងបានបង្ហើបពី ការកែកុន ទៅលើបញ្ហាមុខយារធ្លាក់ កន្ទុយភ្នែក ក្រោមភ្នែក ថ្ពាល់ស្រកតាមវ័យ រួមទាំងខ្លាញ់កកកុញ នៅជុំវិញថ្ពាល់ពីហ្សែន ថែមទៀត។ ជាពិសេស ក្រោយ​ពី​ធ្វើ​រួច​ មុនមាត់របស់ Jonny បានត្រលប់មកស្រស់ថ្លា និងមានភាពម៉ត់រលោង ក្មេងជាងវ័យ ដោយមានទំនុកចិត្ត ដូចកាលពីជិត ៣០ ឆ្នាំមុន។

ម៉្យាងវិញទៀត ក៏មានអ្នកគាំទ្រជាច្រើន ចូលមកបង្ហាញពីការសរសើរ ពីសម្រស់ដ៏ជាងវ័យ ជាមួយនឹងភាពស្រស់សង្ហាជាងមុន ក្នុងវ័យជាង ៥០ ឆ្នាំ​របស់ លោក ផងដែរ៕ 

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Jonny
Jonny
Jonny
Jonny
Jonny
មុខមាត់ Jonny ក្រោយកែសម្ផស្ស
មុខមាត់ Jonny ក្រោយកែសម្ផស្ស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]