រាជធានីភ្នំពេញ៖ កាលពីពេលថ្មីៗកន្លងទៅនេះ មហាជន និងអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក បានផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយបានឃើញរូបភាពប៉ុន្មានសន្លឹក បង្ហាញនូវគំរូប្លង់គោល និងហេដ្ឋារចនាសម្ព័នអាគារថ្មីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ដែលកំពុងតែសាងសង់នៅលេីទីតាំងចាស់​ តាមបណ្តោយផ្លូវ​លេខ៥៩៨​ ស្ថិត នៅក្នុងមូលដ្ឋានខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

យ៉ាងណាមិញ នៅក្នុងគំរូប្លង់នៃអាគារថ្មីដ៏ស្រស់ស្អាតនេះ យើងសង្កេតឃើញមានខ្លោងទ្វារដ៏ស្រស់ស្អាត ដែលមានដាក់តាំងព្រះឆាយាលក្ខណ៍នៃព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ និងសម្តេចម៉ែ ដែលមានភាពស្រស់ស្អាតយ៉ាងខ្លាំង។ បន្ថែមលើសពីនេះទៅទៀតនៅក្នុងសំណង់អាគារផ្នែកខាងក្នុងគេឃើញមានដងបង្ហូរទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា អមដោយអាគាររដ្ឋបាលដ៏ប្រណីតមួយថែមទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹកផងដែលថា អគារថ្មីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនេះ គឺមានកម្ពស់ ៩ជាន់ និងមានទំហំ៤០គុណ៥០ម៉ែត្រ សាងសង់លើផ្ទៃដីទូលាយ និងមានហេដ្ឋារចនាសម្ព័ន្ធលម្អផ្នែកខាងក្នុងដ៏ស្រស់ស្អាតថែមទៀតផង៕

ចង់ឃើញថាតើអាគារថ្មីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

អាគារថ្មីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
អាគារថ្មីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
អាគារថ្មីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
អាគារថ្មីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
អាគារថ្មីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]