ភ្នំពេញ៖ នាពេលថ្មីៗនេះ តារាចម្រៀង ហង្ស ឧត្តមម៉ានី បានត្រឡប់មកបំពេញអារម្មណ៍បងប្អូនអ្នកគាំទ្រវិញហើយ​ ជាមួយនឹងបទចម្រៀងថ្មីមួយបទ ដែលកំពុងទទួលការគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកយ៉ាងច្រើនកុះករ។

ដោយឡែក ក្នុងថ្ងៃនេះ ផលិតកម្មសាន់ដេ បានបង្ហោះបទចម្រៀងមួយដែលមានចំណងជើងញ៉ាក់សាច់ថា «សង្សារចាស់ខ្ញុំមានកូនមួយហើយ» ដែលមានការបកស្រាយយ៉ាងពីរោះរណ្តំចិត្ត ដោយតារាចម្រៀងជើងចាស់ លោក ហង្ស ឧត្តមម៉ានី បន្ទាប់ពីលោកបានផ្អាកពីច្រៀងអស់មួយរយៈធំរួចមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បន្ទាប់ពីបានស្តាប់បទនេះរួច អ្នកគាំទ្រក៏បានសរសើរទៅលើតារាប្រុសរូបនេះ ដែលគ្រាន់តែត្រឡប់មកវិញភ្លាមបទចម្រៀងដែលលោកបកស្រាយក៏ផ្ទុះការគាំទ្រវិញភ្លាមតែម្តង យ៉ាងណាមហាជនផ្សេងៗទៀតក៏សរសើរដល់អ្នកនិពន្ធដែលបានរកចំណងជើងបទចម្រៀងនេះផងដែរ៕

សូមចូលទស្សនារូបភាព និងវីដេអូខាងក្រោម៖

   លោក ហង្ស ឧត្តមម៉ានី
   លោក ហង្ស ឧត្តមម៉ានី
ឈុតមួយក្នុងបទ «សង្សារចាស់ខ្ញុំមានកូនមួយហើយ» 
ឈុតមួយក្នុងបទ «សង្សារចាស់ខ្ញុំមានកូនមួយហើយ» 
វីដេអូបទ «សង្សារចាស់ខ្ញុំមានកូនមួយហើយ» 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]