រាជធានីភ្នំពេញ៖ អ្នកណាៗក៏ស្គាល់ដែរ​ តារាកំប្លែងរាងល្អិតពូកែថ្វីមាត់ តែងធ្វើឱ្យមហាជន ផ្ទុះសំណើចជានិច្ចកាល ពោលគឺនាយក្រឹម ពេលនេះ ជីវិតរបស់តារាកំប្លែងរូបនេះ ហាក់សមប្រកបទាំងព្រម ទាំងក្នុងជីវិតសិល្បៈ ជំនួញ និងជីវិតគ្រួសារ។ កាលពីពេលថ្មីៗកន្លងមកនេះ តារាកំប្លែងរូបនេះ ទើបសម្ពោធសូត្រឡើងគេហដ្ឋានថ្មី នៅបុរីអ័រគីដេ ដែលបង្កឱ្យការភ្ញាក់ផ្អើលជាខ្លាំងពីសំណាក់មហាជន ព្រោះស្ងាត់ៗ នាយក្រឹមឡើងគេហដ្ឋានធំស្កឹមស្កៃ។

ដោយឡែក នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ នាយក្រឹម បានធ្វើខួបកំណើតជូនកូនស្រីភ្លោះរបស់លោក និងអ្នកនាង ស្រីលាភ ពោរពេញដោយក្តីសុខតែម្តង។ ក្នុងនោះ បើតាមការបញ្ជាក់កន្លងមក កូនស្រីភ្លោះទាំងពីររបស់នាយក្រឹម ម្នាក់ឈ្មោះ លីណា និងម្នាក់ទៀត ឈ្មោះ លីសា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ នាយក្រឹម បានសរសេរ Caption បែបស្វីតៗដូច្នេះថា៖

នាយក្រឹម

បន្ថែមពីនេះ ក៏មានមហាជន និងអ្នកប្រើប្រាស់បណ្តាញសង្គម សម្តែងការត្រេកអរចូលទៅខមិនសរសើរ​ និងជូនពរ កូនស្រីទាំងពីររបស់នាយក្រឹម ក្នុងថ្ងៃខួបកំណើត គ្រប់ៗគ្នា ដែលមើលទៅពិតជាមានក្តីសុខខ្លាំងណាស់៕

នាយក្រឹម 
នាយក្រឹម 
នាយក្រឹម 
នាយក្រឹម 
នាយក្រឹម និងភរិយា
កូនស្រីនាយក្រឹម ក្នុងថ្ងៃខួបកំណើត
កូនស្រីនាយក្រឹម ក្នុងថ្ងៃខួបកំណើត
កូនស្រីនាយក្រឹម ក្នុងថ្ងៃខួបកំណើត
គ្រួសារនាយក្រឹម
គ្រួសារនាយក្រឹម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]