បរទេស៖ ជាការពិត បើនិយាយពីរឿងរ៉ាវស្នេហាអតីតរបស់កំពូលតារាចម្រៀងស្រីខាងក្រោមនេះ ប្រិយមិត្តដែលជាអ្នកគាំទ្រប្រាកដជាធ្លាប់ជ្រាបហើយថា ស្នេហារបស់ពួកគេពិតជាផ្អែមល្ហែមជាមួយគ្នាខ្លាំង រហូតមហាជនឃើញហើយមិនសរសើរមិនបាន។
ជាមួយគ្នានេះ ពេលវេលាដ៏មានសុភមង្គលរំលងមិនបានប៉ុន្មានផង ស្រាប់តែផ្លូវស្នេហ៍របស់តារាស្រីទាំងបីរូបនេះដើរដល់ផ្លូវបំបែក ដោយបន្សល់ទុកត្រឹមភាពឈឺចាប់ និងឈ្មោះជាអតីតប៉ុណ្ណោះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ទោះបីជាធ្លាប់ត្រូវគ្រាំគ្រាចិត្តនិងពិបាកកាត់ចិត្តរឿងបែកមនុស្សជាទីស្រលាញ់ពិតមែន ប៉ុន្តែ Idol ទាំងនេះមិនបានឈឺចាប់រហូតធ្វើបាបខ្លួនឡើយ ពោលគឺពួកគេនៅតែស្រលាញ់ខ្លួនឯង ខិតខំធ្វើខ្លួនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែទាន់សម័យ លេចធ្លោរគ្រប់ពេល និងស្អាតគ្រប់ពេលតែម្ដង៕
១.Taylor Swift
បន្ទាប់ពីមានពាក្យចចាមអារ៉ាមថា នាងបានចែកផ្លូវជាមួយ Tom Hiddleston មហាជនមួយចំនួនបានចាប់អារម្មណ៍ខ្លាំងពេលឃើញ Taylor Swift នៅតាមដងផ្លូវក្នុងទីក្រុង New York។ ហើយក្រោយបែកគ្នា Taylor នាងនៅតែមើលទៅមានភាពសប្បាយរីករាយយ៉ាងខ្លាំង ជាមួយស្ទាយ៍តែងខ្លួនឡើងខ្ញង់ ដើរតាមផ្លូវពោរពេញដោយស្នាមញញឹម។
២.Selena Gomez
តារារូបនេះ ក៏មិនខុសពីមិត្តដ៏ជិតស្និទ្ធរបស់នាង Taylor Swift ដែរ។ បើទោះបីជាពិបាកធ្វើចិត្តពេលបែកគ្នាជាមួយ Justin Bieber ប៉ុន្តែបើនៅចាំបាន កាលពី ៤ថ្ងៃបន្ទាប់ពីបែកគ្នាជាមួយ Justin Bieber ក្នុងឆ្នាំ ២០១៨ Selena បានបង្ហាញខ្លួនតាមដងផ្លូវជាមួយនឹងអាវពណ៌ផ្កាឈូក និងខោជើងវែង ព្រមជាមួយអាវរោមចៀមពណ៌ត្នោត បង្ហាញស្មាដ៏សិចស៊ី កាបូបស្ពាយពណ៌ខ្មៅ ក្រវិលមូលទាន់សម័យ និងស្បែកជើងប៉ាតាពណ៌ស នាងពិតជាមើលទៅស្អាតខ្លាំង។ រហូតមកដល់បច្ចុប្បន្ន នាងក៏នៅតែលេចធ្លោរ។
៣.Camila Cabello
ថ្មីៗនេះ Camila Cabello ក៏ទើបតែបានចែកផ្លូវជាមួយ Shawn Mendes។ រំលងមិនបានប៉ុន្មាថ្ងៃ នាងក៏ផ្លាស់ប្ដូរពណ៌សក់យ៉ាងឆើត ធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលគ្រប់គ្នា។
ប្រភព៖ kenh14.vn
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]