ថៃ៖ ដោយសារតែ ប្រជាប្រិយភាពនៅក្នុងរង្វង់សិល្បៈ ធ្វើឲ្យតារាល្បីៗជាច្រើន ត្រូវបានមហាជន ក៏ដូចជាហ្វេនៗរបស់ពួកគេ តាមដានយ៉ាងកៀកកិត ទាំងរឿងការងារ និងជីវិតប្រចាំថ្ងៃ ថាតើក្រៅពីមានការងារដ៏ជោគជ័យមួយនេះហើយ ពួកគេនឹងប្រើជីវិតរស់នៅឯកជន យ៉ាងណាខ្លះ។
ជាការពិតណាស់ នៅក្នុងនោះដែរ គឺមានតិចតួចបំផុត សម្រាប់សិល្បករល្បីៗ ក្នុងវិស័យកម្សាន្ត ដែលនៅពេលខ្លះ ពួកគេក៏ចាប់ផ្ដើមឃ្លាតឆ្ងាយពីវិស័យមួយនេះ ហើយងាកទៅធ្វើតួនាទីជាកសិករ ធ្វើសួនច្បារ ស្រែចម្ការ ដូចមនុស្សធម្មតាទៅវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង តារាប៉ុន្មានរូបនេះ ដែលសុទ្ធសឹងតែមានគូម្ចាស់ចិត្តរួចទៅហើយ បាននាំគូស្នេហ៍ ឬស្វាមីភរិយា បន្ទាប់ពី សម្រាកពីវិស័យសិល្បៈ ចេញឆ្ងាយពីទីក្រុងដ៏ឡូយឆាយ ទៅសិក្សា និងធ្វើកសិកម្ម ដោយប្រើជីវិតយ៉ាងសាមញ្ញ នៅឯជនបទបែបនេះ៕
ប្រភព៖ Sanook
បើចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖
១. Nam Rapee
ក្រោយពីសម្រេចចិត្ត ចោលភាពនៅលីវ ចូលរោងមង្គលការ ជាមួយភរិយា និងមានកូន ៣នាក់ តារាប្រុសរូបនេះ បានចាកចេញពីទីក្រុង ផ្លាស់ទៅផ្ទះសួន ក្នុងខេត្ត បើកអាជីវកម្ម កសិដ្ឋានចិញ្ចឹមមាន់ ជីកស្រះ ចិញ្ចឹមត្រី ធ្វើស្រែចំការ ។
២. Chakrit Yamnam
នៅពេលដែល តារាប្រុស លោក Chakrit បានរៀបការជាមួយ ភរិយា លោកក៏បានបំពេញគ្រួសារមួយនេះ ឱ្យកាន់តែល្អឥតខ្ចោះ បន្ទាប់មក ក៏សម្រេចចិត្ត បន្តធ្វើស្រែចម្ការ ពីផ្ទះរបស់ភាគីខាងភរិយា រហូតដល់បើកជា ចម្ការផ្លែឈើរបស់ខ្លួន ។
៣. Petch Thakrit
លោក Petch Thakrit ត្រូវបានចាត់ទុកថា ជាតារាសម្តែងដ៏ល្បីឈ្មោះមួយរូប ប៉ុន្តែផ្ទុយទៅវិញ បែរជាលង់ស្នេហ៍នឹងធម្មជាតិ ព្រមទាំងចូលចិត្តប្រើជីវិតសាមញ្ញ ហើយលោកក៏បាន ចាប់ដៃគ្នាជាមួយនឹងមិត្តស្រីបណ្ដូលចិត្ត បើកកសិដ្ឋានរួមគ្នា នៅខេត្ត Chainat ។
៤. Tak Bongkod
ទោះបីជា បានក្លាយជាសេដ្ឋីប្រាក់រាប់លានក្ដី ប៉ុន្តែតារាសម្តែងស្រី Tak Bongkod កាន់តែស្រលាញ់ ការរស់នៅបែបសាមញ្ញ រហូតមកដល់ពេលថ្មីៗនេះ តារាស្រីរូបនេះ បានឈានដល់ដំណាក់កាល ធ្វើដំណាំសួន ក្នុងកសិដ្ឋាន មួយកន្លែង៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]