កូរ៉េខាងត្បូង៖ តារាសម្តែងឡើងកូដខ្ពស់ត្រដែតលោក Lee Jung Jae នៃក្នុង​តួអង្គក្នុងស៊េរីរឿង «Squid Game» បានបង្ហាញខ្លួនជាម៉ូដែលម្តងទៀត នៅក្នុង​រូបភាព​សម្រាប់ «Men of the Year 2021» របស់ទស្សនាវដ្ដី GQ Korea។

ជាក់ស្តែងតារាសម្តែងវ័យ ៤៨ឆ្នាំរូបនេះ បានត្រលប់មកតួនាទីរបស់លោកជា តារាម៉ូដែលសារជាថ្មី សម្រាប់ការថតរូបក្នុងស៊េរីជាច្រើនសន្លឹកក្នុងទស្សនាវដ្ដី GQ Korea ជាកន្លែងដែលតារាប្រុសរូបនេះ ត្រូវបានជ្រើសរើសជាបុគ្គលសាធារណៈម្នាក់ក្នុងចំណោម «បុរសប្រចាំឆ្នាំ ២០២១» របស់ប្រទេសកូរ៉េ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលចាប់អារម្មណ៍ តារាប្រុសរូបនេះ ត្រូវបានគេកត់សម្គាល់ ក្នុងការស្ទាយ៍ថតរូបរបស់លោក ជាមួយនឹងប្លង់នីមួយៗ មានសភាពគួរឲ្យចង់គយគន់ ស្រស់ស្រាយ​ នៃកាយវិការ ក៏ដូចជាការដាក់ លាយល័ក្ខពណ៌ ឲ្យស៊ីគ្នា មិនថាផ្ទាំងរូបភាព ក៏ដូចជាសម្លៀកបំពាក់ បានធ្វើឲ្យរូបលោក មានទាក់ទាញ​ និងលេចធ្លោ ស្រស់សង្ហា មិនចាញ់ តារាប្រុសក្មេងឡើយ។

បន្ទាប់ពីការចេញផ្សាយជាសកលនៃស៊េរីដើមរបស់ Netflix រឿង «Squid Game» ស៊េរីនេះត្រូវបានជាប់ចំណាត់ថ្នាក់លេខ ១ នៅលើបញ្ជី «Top Ten Today» លើវេទិកាមួយនេះ ក្នុង 94 ប្រទេសផ្សេងៗគ្នា។ ទន្ទឹមនឹងភាពល្បីល្បាញនៃរឿងភាគនេះ Lee Jung Jae ទទួលបានកិត្តិនាមល្បីល្បាញតាមរយៈតួអង្គរបស់លោកជា Seong Gi Hun ហើយត្រូវបានគេកោតសរសើរយ៉ាងខ្លាំងចំពោះការសម្តែងដ៏ល្អរបស់លោកដូច្នេះដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

Lee Jung Jae
Lee Jung Jae
Lee Jung Jae
Lee Jung JaeLee Jung Jae
Lee Jung Jae

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]