សហរដ្ឋអាមេរិក៖ អតីតព្រះនាងនៃរាជវង្សជប៉ុន ព្រះនាង Mako កំពុងទទួលបានរសជាតិជីវិតដំបូងរបស់នាង ក្នុងនាមជារាស្ត្រសាមញ្ញនៅទីក្រុងញូវយ៉ក ដែលឥឡូវនេះនាងកំពុងរស់នៅជាមួយស្វាមីថ្មីរបស់នាងគឺ Kei Komuro បន្ទាប់ពីបានលះបង់តំណែងរាជវង្សកាលពីខែមុន។បុត្រីច្បងរបស់រាជទាយាទ Fumihito និងក្មួយស្រីរបស់អធិរាជ Naruhito ត្រូវបានគេប្រទះឃើញកាលពីចុងសប្តាហ៍នេះជាលើកដំបូង ចាប់តាំងពីការចាកចេញពីព្រះបរមរាជវាំងទីក្រុងតូក្យូ។
អតីតរាជវង្សជប៉ុន ព្រះនាង Mako វ័យ៣០ ឆ្នាំដែលឥឡូវនេះ ទៅជារាស្ត្រសាមញ្ញ អតីតព្រះនាង Mako Komuro បានធ្វើដំណើរទៅហាង Bed, Bath & Beyond Friday ដើម្បីទិញរបស់របរប្រើប្រាស់ក្នុងផ្ទះមួយចំនួនសម្រាប់ផ្ទះអាពាហ៍ពិពាហ៍ថ្មីរបស់គូស្នេហ៍។ក្នុងនោះដែរ គេក៏ប្រទះឃើញ អតីតព្រះនាងរូបនេះ នៅហាងលក់គ្រឿងសង្ហារិម ដែលនាងបានចំណាយពេលប្រហែលមួយម៉ោងកន្លះ ដើម្បីទិញកន្សែងងូតទឹក អាវរងារ កន្ត្រក កន្សែងក្រដាស និងរបស់របរផ្សេងៗទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះ គេសង្កេតឃើញ ព្រះនាង Mako ដើរផ្សារតែម្នាក់ឯងកំឡុងពេលចេញទៅក្រៅ ហើយបានរុញរទេះទិញទំនិញផ្ទាល់ខ្លួនរបស់នាងនៅជុំវិញហាង ហើយមិនមានអង្គរក្សការពារសុវត្ថិភាពជូនការពារនាងឡើយ។ នាងស្លៀកពាក់អាវធំពណ៌បៃតងព្រៃវែង ពណ៌ខ្មៅ និងខោខូវប៊យពណ៌ខៀវ ដែលមើលទៅសាមញ្ញជាងសម្លៀកបំពាក់ធម្មតា និងសាមញ្ញដែលនាងស្លៀកជាប្រចាំនៅទីសាធារណៈត្រឡប់ទៅផ្ទះវិញ៕
ប្រភព៖ Daily Mail
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]