កូរ៉េខាងត្បូង៖ កាលពីយប់ថ្ងៃអាទិត្យនេះ BTS បង្កើតប្រវត្តិសាស្ត្រ នៅក្នុងកម្មវិធី American Music Awards ឆ្នាំ២០២១ ដោយក្រុមតារាចម្រៀងប្រុស បានឈ្នះនូវពានរង្វាន់កំពូល រួមមាន Favorite Pop Duo or Group, Favorite Pop Song និងក្លាយជាក្រុមចម្រៀងអាស៊ីដំបូងគេដែលឈ្នះនូវពានរង្វាន់ Artist of The Year។
ពេលនេះ រឿងគួរឱ្យសាទរចំពោះក្រុមចម្រៀងនេះ គឺក្រុមហ៊ុនប្រ៊ែនធំបំផុតមួយចំនួន នៅក្នុងពិភពលោក បានផ្ញើរសារអបអរសាទរដល់សមាជិកក្រុម ដែលនឹងក្លាយជាទូតសុច្ឆន្ទៈតំណាងរបស់ពួកគេ។
ក្នុងនោះ មានក្រុមហ៊ុនប្រ៊េនៗធំ ដូចជា៖
១. Louis Vuitton
ម៉ាកយីហោប្រ៊េនរបស់បារាំង មិនត្រឹមតែជូនពរទូតតំណាងរបស់ពួកគេប៉ុណ្ណោះទេ តែពួកគេថែមទាំងផ្តល់សម្លៀកបំពាក់សម្រាប់ BTS សម្រាប់ព្រឹត្តិការណ៍ធំៗទៀតផង។
២. Samsung Mobile
Samsung ជានិច្ចកាលតែងតែបង្កើតមាតិកាល្អបំផុតសម្រាប់ BTS។ ពេលនេះ ពួកគេបានផ្ញើសារជូនពរដល់ BTS ផងដែរ។
៣. Smart
ក្រុមហ៊ុនទូរគមនាគមន៍មមានទីស្នាក់នៅហ្វីលីពីន ក៏បានសម្តែងក្តីអបអរ និងរំភើបជាមួយ BTS។
៤. Hyundai
Hyundai និង BTS តែងតែបង្កើតការផ្លាស់ប្តូរដោយវិជ្ជមាន នៅក្នុងពិភពលោក។
៥. Seoul Mania
អ្នកណាដែលសាកសមបំផុតតំណាង Seoul ទៅកាន់ពិភពលោកជាង BTS?
៦. Coway Global
ក្រុមហ៊ុនកូរ៉េ Coway ផលិតសម្ភារៈគេហដ្ឋាន ក៏បានផ្ញើសារជូនពរ BTS ផងដែរ។
៧. Tokopedia
ក្រុមហ៊ុនបច្ចេកវិទ្យាឥណ្ឌូនេស៊ី Tokopedia ក៏បានធ្វីតអបអរសាទរ (Twitter) ផុសរបស់់ BTS។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]