ខេត្តកណ្តាល៖ កាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅនេះ ផ្លូវកៅស៊ូមួយខ្សែដែលស្ថិតនៅក្នុងភូមិសាស្រ្តរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល ដែលស្ថិតនៅប្របមាត់ទន្លេមេគង្គ ភ្ជាប់ទៅកាន់ ស្ដៅកងតាណឹង រកាអា ថ្លុងជ្រៅ ពាមជីកង ខេត្តកំពង់ចាម បានបាក់ស្រុត ដែលបានបង្កជាការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាជន និងអ្នកដំណើរនៅតំបន់នោះ។
ជាក់ស្តែង យោងតាមប្រភពរូបថតប៉ុន្មានសន្លឹក បានបង្ហាញពីទិដ្ឋភាពផ្លូវក្នុងភូមិសាស្រ្តខាងលើបានបាក់ស្រុត រីឯទ្រូងផ្លូវវិញបានប្រេះបែក និងដីមាត់ជ្រាំងចញ្ចើមផ្លូវក៏បានបាក់ស្រុតទៅក្នុងទឺកទន្លេថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអាស្រ័យដូចដែលបានជម្រាបជូនខាងលើនេះ សូមពុកម៉ែ បងប្អូន និងអ្នកដំណើរដែលឧស្សាហ៍ធ្វើដំណើរតាមផ្លូវខាងលើនេះ មេត្តាជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]