ចិន៖ ថ្មីៗនេះ នៅលើទំព័រផ្ទាល់ខ្លួន របស់តារាប្រុស លោក Hawick Lau ដែលត្រូវបានគេស្គាល់ថា ជាអតីតស្វាមី តារាស្រី Yang Mi បានបង្ហាញពីការកម្សាន្តរបស់ខ្លួន នៅឯផ្សាររាត្រី ក្នុងទីក្រុង Wuhan ដែលរូបភាពថ្មីៗរបស់លោកទាំងនេះ ត្រូវបានមនុស្សជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះអស់រយៈពេលជាយូរហើយ ដែលតារាប្រុសរូបនេះ បានបង្ហាញខ្លួនម្ដងទៀត។ 

ម៉្យាងវិញទៀត នៅក្នុងនោះរូបភាពទាំងនោះ លោក​ Hawick Lau ពិតជាមើលទៅ មានភាពស្រស់សង្ហាវ័យក្មេងជាងវ័យ ខណៈដែលពេលនេះ លោកមានអាយុ ៤៧ ឆ្នាំទៅហើយ ជាពិសេស តារាប្រុសរូបនេះ ហាក់មិនផ្លាស់ប្ដូរអ្វីទាល់តែសោះ ដែលមើលទៅរូបសម្រស់ ដូចទើបតែមានអាយុ ៣០ ឆ្នាំ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះ លោក​ Hawick Lau បានបង្ហាញពីសកម្មភាពដ៏ភ្ញាក់ផ្អើល និងមិនខ្វល់ពីអ្វីទាំងអស់ ដោយមានការនិយាយស្ដីយ៉ាងធម្មតាជាមួយនឹងអ្នកលក់ក្នុងផ្សារ ព្រមទាំងអង្គុយញ៉ាំអាហារតាមផ្លូវយ៉ាងរំភើយ ដែលធ្វើឲ្យហ្វេនៗជាច្រើន គិតថា តារាប្រុសរូបនេះ មិនបានមានសម្ពាធ ដូចពីមុនទៀតទេ ដូច្នេះហើយ លោកអាចអង្គុយញ៉ាំអាហារនៅតាមផ្លូវ ដោយមិនខ្លាចមានមនុស្សមករំខាន ផងដែរ៕ 

ប្រភព៖ Eva.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Hawick Lau 
Hawick Lau 
Hawick Lau 
Yang Mi និង Hawick Lau 
Hawick Lau ទៅកម្សាន្តឡើងធម្មតា
Hawick Lau ទៅកម្សាន្តឡើងធម្មតា
Hawick Lau ទៅកម្សាន្តឡើងធម្មតា
Hawick Lau ទៅកម្សាន្តឡើងធម្មតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]