ចិន៖ អ្នកនាំពាក្យ ទទួលបន្ទុកខាងប្រព័ន្ធអ៉ីនធឺណែត ប្រទេសចិនបាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងរឹតបន្តឹងការត្រួតពិនិត្យអំពីរបៀបដែលព័ត៌មានតារាល្បីត្រូវបានផ្សព្វផ្សាយតាមអ៉ីនធឺណែត ដូចជាការពផ្សាយព័ត៌មានលម្អិតផ្ទាល់ខ្លួន និងការដាក់ការផ្សាយពាណិជ្ជកម្មរបស់ពួកគេនៅលើវេទិកានានា នៅក្នុងស្រុក។
តាមប្រភពដដែល ដោយបានលើកឡើងដោយ រដ្ឋបាល Cyberspace of China (CAC) បាននិយាយថា នេះគឺមានគោលបំណងបង្កើតឲ្យមានផលវិជ្ជមាន និងមានសុវត្ថិភាព ដោយពិពណ៌នាអំពីការរីកសាយនៃការនិយាយអ្វីមិនល្អ ដែលធ្វើឲ្យមានបញ្ហា ប៉ះពាល់ដល់តម្លៃវប្បធម៌។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង អាជ្ញាធរចិនក៏បានបញ្ចេញ ឱ្យមានតារាសម្តែង ជាច្រើនផ្សេងទៀត ធ្វើតាមគោលការណ៍ណែនាំសីលធម៌ ឬប្រឈម នឹងការហាមប្រាម មិនឲ្យចេញផ្សាយ នៅលើវេទិកានានា ក្នុងការ មានការផ្សាយបន្តផ្ទាល់នៅក្នុងទូទាំងប្រទសចិន។
ជារួមមក សមាគមសិល្បៈសម្ដែងរបស់ប្រទេសចិន បានចេញផ្សាយបញ្ជីមនុស្សចំនួន ៨៨ នាក់ ដែលខ្លួនបាននិយាយថាបានដាក់ចូលក្នុងបញ្ជីខ្មៅ ត្រូវបានហាមប្រាមមិនឱ្យមានការផ្សាយបន្តផ្ទាល់ ដោយហេតុផលរួមទាំងការបំពានក្រមសីលធម៌ ដោយក្នុងនោះ ក៏មានតារាសម្តែង Kris Wu ផងដែរ ។
ដូចដែលបានរាយការណ៍កន្លងមក តារាប្រុសរូបនេះ បានជាប់ពាក់ព័ន្ធនឹងរឿងចម្រូងចម្រាសលើអនីតិជន ដោយនៅពេលដែលតារាប៉ុបជនជាតិកាណាដា-ចិន Kris Wu ត្រូវបានប៉ូលីសក្រុងប៉េកាំងឃុំខ្លួនកាលពីខែកក្កដា ពីបទសង្ស័យរំលោភផ្លូវភេទ ក្រុមអ្នកគាំទ្របានមកការពារគាត់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
ភាគច្រើននៃគណនីអ្នកគាំទ្រទាំងនេះ រួមជាមួយនឹងគណនីអនឡាញរបស់ Wu ត្រូវបានបិទនៅពេលក្រោយ។ ហេតុដូច្នេះ ជាការផលប៉ះពាល់យ៉ាងធំ ក៏ដូចជាក្រមសីលធម៌ គេក៏បានចេញច្បាប់ថ្មីបែបនេះ រហូតទៅសិល្បៈមានទៅដល់ ៨៨ ផ្សេងទៀតដូច្នេះដែរ៕
ប្រភព៖ timesofindia
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]