ខេត្តព្រះសីហនុ៖ បើយោងតាមការឱ្យដឹងនៅលើបណ្តាញសង្គមរបស់អធិការដ្ឋានស្រុកកំពង់សិលា បានបង្ហោះថា នៅថ្ងៃអង្គារ៍៤រោច ខែកត្តិក ឆ្នាំឆ្លូវត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ២០២១នេះ កម្លាំងផ្នែកជំនាញបានអនុវត្តន៍តាមបទបញ្ជារបស់លោកវរសេនីយ៍ឯក ហួត ចាន់ធី អធិការនគរបាលស្រុក បានចុះស្រាវជ្រាវករណីប្រេីពាក្យសម្តីអសុរោះមកលើ សម្ថកិច្ចនគរបាលស្រុកកំពង់សីលា ខេត្តព្រះសីហនុ តាមរយ:បណ្តាញសង្គម ហ្វេសបុក(fecebook) ឈ្មោះ សុខ លីន និងតិកតុក(tiktok) ឈ្មោះ ម៉ីម៉ីរៀល។
បើតាមប្រភពដដែល បានបញ្ជាក់ពីដើមចមមូលហេតុថា កាលពីថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ២០២១ ម្ចាស់គណនីខាងលេីឈ្មោះ វី ស្រីហន ភេទស្រី អាយុ១៩ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុបបន្នភូមិស្ទឹងសំរោង ឃុំអូរបាក់ទេះ ស្រុកកំពងសីលា ខេត្តព្រះសីហនុ បានមកអធិការដ្ឋាននគរបាលស្រុកកំពង់សីលាដេីម្បីសុំផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរមន្ត្រីជំនាញបានរៀបចំបំពេញពត៌មានរួចបានឲ្យរូបគាត់ទៅវាស់កម្ពស់ដេីម្បីតម្រូវតាមល្ខខណ្ឌដែលត្រូវផ្តល់ តែគាត់បែជាគិតថាអ្នកដែលឈរវាស់កម្ពស់គឺសុទ្ធតែជាអ្នកទោស ក្រោយពីបានត្រឡប់ទៅវិញគាត់បានថតរូបធ្វេីជាវីដេអូឃ្លីបបប្រេីពាក្យសម្តីមិនគប្បីចំពោះសមត្ថកិច្ច រួចបង្ហោះតាមបណ្តាញសង្គមទាំងពីរខាងលើ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០២១ ផ្នែកជំនាញបានហៅរូបគាត់មកសួរនាំនឹងបំភ្លឺក្នុងករណីខាងលេីនេះ រូបគាត់បានសាររភាពថាគាត់ពិតជាបានប្រព្រឹត្តដូច្នេះពិតប្រាកដមែន ក្រោយមក សមត្ថកិច្ច ក៏បានឲ្យរូបគាត់ធ្វេីវីដេអូឃ្លីប ដេីម្បីធ្វើការសុំទោសជាសាធារណៈ និង ធ្វេីកិច្ចសន្យាអប់រំណែនាំ រួចអនុញ្ញាតឲ្យត្រឡប់ទៅវិញ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]