ថៃ៖ នៅថ្ងៃទី ២៤ ខែវិច្ឆិកា យោងតាមសារព័ត៌មានក្នុងស្រុក បានរាយការណ៍ថា ភ្នាក់ងារប៉ូលិសកំពុងស៊ើបអង្កេត លើករណីដែល កញ្ញា Anchilee Scott-Kemmis ដែលជាបវរកញ្ញាចក្រវាលថៃ ឆ្នាំ ២០២១ ត្រូវបានគេចោទប្រកាន់ថា ឈរលើទង់ជាតិក្នុងរូបភាពផ្សព្វផ្សាយ។
ដោយឡែក បណ្តឹងមួយនេះ ត្រូវបានប្តឹងដោយ លោក Sonthiya Sawasdee ដែលជាអតីតទីប្រឹក្សានៃគណៈកម្មាធិការសភាផ្នែកច្បាប់ យុត្តិធម៌ និងសិទ្ធិមនុស្ស កាលពីថ្ងៃទី២៣ ខែវិច្ឆិកា កន្លងទៅនេះ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោក Sonthiya Sawasdee បានចោទប្រកាន់ កញ្ញា Anchilee Scott-Kemmis និងអ្នករៀបចំកម្មវិធីថា បានបំពានច្បាប់ ទង់ជាតិ ឆ្នាំ១៩៧៩ និងការប្រកាសដោយការិយាល័យនាយករដ្ឋមន្ត្រីដែលហាមឃាត់ការប្រើប្រាស់ទង់ជាតិ សម្រាប់គោលបំណងពាណិជ្ជកម្ម។
មិនត្រឹមតែប៉ុណ្ណោះ លោក Sonthiya ចង់ឱ្យខាងស្នងការនគរបាល ស៊ើបអង្កេតលើ ការបំពានលើទង់ជាតិ របស់ Anchilee ដើម្បីកុំឲ្យ ធ្វើជាគំរូមិនល្អសម្រាប់យុវវ័យ ព្រោះបវរកញ្ញាថ្មីរបស់ប្រទេសថៃមានអ្នកតាមដានច្រើននៅលើបណ្តាញសង្គម។
គួរបញ្ជាក់ផងដែរថា មុនពេលជាប់ពាក់ព័ន្ធក្នុងឧប្បត្តិហេតុទង់ជាតិ Anchilee Scott-Kemmis ក៏បានជួបប្រទះនឹងភាពចម្រូងចម្រាសជាច្រើន នៅពេលនាងត្រូវបានគ្រងមកុដបវរកញ្ញាចក្រវាលថៃឆ្នាំ ២០២១ ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]