រាងកាយរបស់យើងត្រូវការសារធាតុInositol ដែលគេស្គាល់ថាជាវីតាមីនB8 ក្នុងបរិមាណតិចតួច ដើម្បីទទួលបានសុខភាពល្អ និងបំពេញមុខងារប្រកបដោយប្រសិទ្ធភាព។ ខួរក្បាល បេះដូង និងកញ្ចក់ភ្នែកមានកំហាប់សារធាតុInositolខ្ពស់បំផុត ទោះបីជាត្រូវវីតាមីននេះបានចែកចាយនៅក្នុងជាលិការាងកាយផ្សេងទៀតក៏ដោយ នេះបើយោងតាមវិទ្យាស្ថានអាហារូបត្ថម្ភកីឡារបស់ប្រទេសកាណាដា(Canadian Academy of Sports Nutrition)។
យ៉ាងណាមិញ ជាតិកាហ្វេអ៊ីនអាចធ្វើឲ្យសារធាតុនេះរលាយ និងអាចបង្កជាកង្វះសារធាតុInositol។ ដូច្នេះហើយ ដើម្បីបំពេញបន្ថែមសារធាតុInositolដែលខ្វះខាត ក៏ដូចជាពង្រឹងសុខភាពខួរក្បាល គ្នាយើងគប្បីញ៉ាំរបបអាហារខាងក្រោមនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. សណ្ដែក
សណ្ដែកជាអាហារដែលផ្ទុកសារធាតុ Inositolដ៏ល្អបំផុត នេះបើយោងតាមការសិក្សារបស់ទស្សនាវដ្ដីអាមេរិកផ្នែកអាហារូបត្ថម្ភវេជ្ជសាស្ត្រ (The American Journal of Clinical Nutrition) ហើយសណ្ដែកក៏ជាប្រភពនៃជាតិសរសៃដ៏ល្អចំពោះបេះដូងផងដែរ។
២. អង្ករសម្រូប
ជាមួយគ្នានេះដែរ អង្ករសម្រូបក៏ជាប្រភពនៃសារធាតុInositolដ៏អស្ចារ្យ។ អង្ករប្រភេទនេះផ្ដល់តម្លៃប្រចាំថ្ងៃ (DV)ចំនួន៤៣ភាគរយនៃម៉ង់ហ្គាណែស ដែលជាសារធាតុចិញ្ចឹមសំខាន់ និងដើរតួនាទីប្រឆាំងនឹងអុកស៊ីតកម្ម ធ្វើមេតាប៉ូលីស បង្កើតឆ្អឹង និងឆ្អឹងខ្ចី ព្រមទាំងជួយឲ្យរបួសឆាប់ជាសះស្បើយ។
៣. គ្រាប់ធញ្ញជាតិ
ពពួកគ្រាប់ធញ្ញជាតិមានផ្ទុកសារធាតុ Inositolខ្ពស់។ ជាក់ស្ដែង គ្រាប់ធញ្ញជាតិជាជម្រើសអាហារសុខភាព ហើយអ្នកញ៉ាំគ្រាប់ធញ្ញជាតិ និងគ្រាប់ពូជតិចតួចត្រូវបានផ្សារភ្ជាប់នឹងការស្លាប់ទាក់ទងនឹងរបបអាហាររបស់មនុស្សពេញវ័យចំនួន៨,៥ភាគរយ ដែលបណ្ដាលមកពីជំងឺបេះដូង ជំងឺទឹកនោមផ្អែមប្រភេទ២ និងគ្រោះថ្នាក់សរសៃឈាមខួរក្បាល។
៤. ផ្លែចេក
ផ្លែឈើមួយប្រភេទទៀតដែលសម្បូរទៅដោយសារធាតុ Inositol គឺផ្លែចេក ហើយនៅក្នុងផ្លែចេកមួយផ្លែធំមានតម្លៃប្រចាំថ្ងៃនៃប៉ូតាស្យូមចំនួន១០ភាគរយ។
៥. ស្ពៃក្ដោប
ស្ពៃក្ដោប ក៏ជាប្រភពនៃសារធាតុ Inositol ដែលយើងមិនគួរមើលរំលងដែរ។ ជាធម្មតា បន្លែ និងផ្លែឈើស្រស់មានសារធាតុ Inositol ច្រើនជាងផលិតផលកំប៉ុង ឬបង្កង។ ចំពោះស្ពៃក្ដោបចំនួន ៨៩ក្រាម មានផ្ទុកតម្លៃប្រចាំថ្ងៃចំនួន ៥៦%នៃវីតាមីនK ដែលមានសារសំខាន់សម្រាប់បញ្ចៀសបញ្ហាកំណកឈាម និងជួយឲ្យឆ្អឹងរឹងមាំ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]