ភ្នំពេញ៖ នៅក្នុងថ្ងៃនេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​ថា មានបេក្ខជនស្ទើរតែ៩៦​ភាគរយ បានប្រឡងជាប់សញ្ញាបត្រ​មធ្យម​សិក្សា​បឋម​ភូមិ​នៅ​ឆ្នាំ​នេះ។

ដោយឡែក យោងតាមការបង្ហោះក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ជាក់​ថា បេក្ខជន​ដល់​ទៅ ១៤១ ០៥៦​នាក់ ឬ​ស្មើ​នឹង ៩៥,៩៧​ភាគរយ បាន​ប្រឡង​ជាប់​សញ្ញា​បត្រ​មធ្យម​សិក្សា​បឋម​ភូមិ​ ក្នុង​នោះ​មាន​យុវតី ៧៧,៤៩៥​នាក់​ផង​ដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បេក្ខជន​សរុប ១៥៤,៨៩៩​នាក់ ក្នុង​នោះ​មាន​ស្រី ៨៣,៨២៣​នាក់ បាន​មកចុះឈ្មោះ ខណៈ​បេក្ខជន​ដែលមកប្រឡងសរុប ១៤៥,៦៦៨​នាក់ ក្នុង​នោះ​មាន​ស្រី ៧៩,០៥៦​នាក់ និង​បេក្ខជន ៩,២០២​នាក់​ទៀត បាន​អវត្តមាន​ពី​សម័យ​ប្រឡង៕

សូមចូលអានសេចក្តីលម្អិតខាងក្រោម៖

សេចក្តីប្រកាសរបស់ក្រសួង​អប់រំ យុវជន និង​កីឡា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]