តារាកម្សាន្ត៖ ជឿជាក់ថាប្រិយមិត្ត ពុកម៉ែ បងប្អូន ក្មេងចាស់ប្រុសស្រី ប្រាកដជាធ្លាប់បានទស្សនារឿងភាគដ៏ល្បី គឺរឿងដំណើរឆ្ពោះទៅទិសខាងលិច ឬស៊ុនអូខុង ជាក់ជាមិនខាន ដោយគិតមកត្រឹមពេលនេះ ខ្សែភាពយន្តភាគដ៏ល្បីមួយនេះ ត្រូវបានផលិតរហូតដល់ទៅ៦ជំនាន់ទៅហើយ។

យ៉ាងណាមិញ ងាកមកចាប់អារម្មណ៍តួអង្គស្វាដ៏ល្បីកាលពីជំនាន់ឆ្នាំ១៩៩៦ លោក Dicky cheung ឯណេះវិញ ឃើញថាទោះបីជាអាយុច្រើនរហូតដល់ទៅ៥៦ឆ្នាំក៏ពិតមែន ប៉ុន្តែតារាប្រុសដ៏ល្បីឈ្មោះ បោះសម្លេងតាមរយ:ការថតរឿងស៊ុនអ៊ូខុងរូបនេះ នៅតែភាពស្រស់សង្ហា សម្រស់មិនចាស់ទៅតាមវ័យសោះ ដែលធ្វើឲ្យមហាជន និងជាពិសេសហ្វេនៗដែលជាអ្នកនិយមគាំទ្រតារាប្រុសរូបនេះ ផ្ទុះការសរសើរលោកគ្រប់គ្នាតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹកផងដែលថា លោក Dicky cheung កើតនៅថ្ងៃថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ១៩៦៥ (អាយុ ៥៦ ឆ្នាំ) នៅទីក្រុងហុងកុង ប្រទេសចិន (អតីតដែនដីអាណានិគមរបស់ចក្រភពអង់គ្លេស) និងធ្លាប់បានសម្តែងជាតួអង្គស្តេចស្វាស៊ុនអ៊ូខុង ឬមហាទេពស្មើមេឃ នៅក្នុងរឿង “Journey to the West” ក្នុងឆ្នាំ​១៩៩៦៕

ចង់ឃើញថាតើ តារាប្រុសរូបនេះនៅតែស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះ៖

លោក Dicky cheung
លោក Dicky cheung
លោក Dicky cheung
លោក Dicky cheung
លោក Dicky cheung សម្តែងជាស៊ុនអ៊ូខុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]