រាជធានីភ្នំពេញ៖ ពិតណាស់ ជឿជាក់ថា មហាជន ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គម ប្រាកដជាស្គាល់ហើយ លោក K01 ដែលធ្លាប់តែជាអ្នកសារព័ត៍មានជួយសង្គម ជីវិតធ្លាប់តែលំបាកត្រុកៗ តែពេលនេះ លោកបានកែប្រែជីវិតរបស់លោកយ៉ាងត្រចះត្រចង់ ក្រោយពីលោកបានបោះបង់ចោលអាជីពជាអ្នកសារព័ត៍មាន មកប្រកបអាជីពជាអ្នកជំនួញផ្នែកអចលនទ្រព្យ។ 

ដោយឡែក នៅក្នុងបទសម្ភាសន៍មួយជាមួយលោក អ៊ឹម ជីវ៉ា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក K01 បានមានប្រសាសន៍ប្រាប់ថា មកទល់ពេលនេះ លោកនៅសល់ទឹកប្រាក់ប្រមាណ ៥លានដុល្លារ និងមានក្រុមហ៊ុន នៅក្នុងដៃរហូតដល់ទៅ២៥ ក្រុមហ៊ុន។ លោកថា ជីវិតរបស់លោកជូរចត់បំផុត ពេលដែលឡើងមកភ្នំពេញដំបូង ពោលគឺគ្មានអ្វីទាំងអស់សូម្បីសាច់ញាតិក៏គ្មាន មានប្រាក់ជាប់ខ្លួនតែ២ ម៉ឺនប៉ុណ្ណោះ ដេកតែនៅលើចិញ្ចើមថ្នល់ ណាមួយ កាលណោះ លោកគិតខ្លីណាស់រកតែលោតទឹកសម្លាប់ខ្លួនប៉ុណ្ណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកបន្តទៀតថា៖ ពេលដែលខ្លួនលោកនៅក្រគ្មានអ្វី គ្មានអ្នកណាចង់ក្បែរ ពុំមានអ្នកផ្តល់តម្លៃលោកនោះទេ តែជីវិតផ្លាស់ប្រែក្រោយពីលោកផ្លាស់អាជីពពីអ្នកសារព័ត៍មាន ចេញមករកស៊ី ជាអ្នកជំនួញអចលនទ្រព្យ រហូតដល់លោកមានលុយ៥លានដុល្លារ ក្នុងរយៈពេល២ឆ្នាំ និងក្រុមហ៊ុន ដល់ទៅ២៥ ក្រុមហ៊ុន ទាំងអនឡាញ និង អចលនទ្រព្យ។ ក្នុងនោះ លោកបន្ថែមថា លោកបានមកដល់ពេលនេះ ក៏ព្រោះតែលោកយកភាពល្បីល្បាញរបស់លោក ដើម្បីផលិតលុយ។ ជាមួយគ្នានេះ លោកបង្ហើបឱ្យដឹងថា បើចង់ជោគជ័យ ធ្វើដែលមនុស្សមិនអាចធ្វើបាន៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]