ថៃ៖ គឺជារឿងដ៏ភ្ញាក់ផ្អើល សម្រាប់តារាចម្រៀងស្រី Nannie ដែលកាលពីថ្មីៗនេះ នាងបានត្រៀមខ្លួនក្លាយជាកូនក្រមុំដ៏ឆើតឆាយ បន្ទាប់ពី ត្រូវបានគូស្នេហ៍បណ្ដូលចិត្ត លោក Pawin សុំរៀបការ ក្រោយមើលចិត្តថ្លើមគ្នាយ៉ាងយូរ។
ជាមួយនឹងការសុំរៀបការ លោក Pawin ដែលជាគូស្នេហ៍របស់ Nannie បានរៀបចំយ៉ាងធំ ដោយបិទរោងកុន បង្កជាភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះនាង ព្រមទាំងមានមិត្តៗនារីទាំង៣ ដែលជាសមាជិកក្រុមចម្រៀងស្រី Girl Berry បានមកធ្វើជាសាក្សី នៃក្តីស្រលាញ់ និងបានអបអរសាទរដល់ អនាគតកូនក្រមុំ និងកូនកំលោះមួយគូនេះ ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ នៅក្នុងនោះដែរ តារាស្រី Nannie ក៏បានចែករំលែក ពីទិដ្ឋភាពដ៏រំភើបរីករាយ នៅលើបណ្ដាញសង្គម របស់ខ្លួន ជាមួយនឹងរូបភាពគូស្នេហ៍លុតជង្គង់សុំរៀបការយ៉ាងរ៉ូមែនទិក នៅចំពោះមុខមិត្តៗជាច្រើន ព្រមទាំងបាន អរគុណចំពោះមិត្តភក្តិទាំងអស់នោះ ដែលបានសហការគ្នា ធ្វើឲ្យភ្ញាក់ផ្អើលចំពោះខ្លួនយ៉ាងខ្លាំង៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]