តារាកម្សាន្ត៖ ពេលវេលាពិតជាដើរលឿន ក្រោយគ្រងមកុដជាបវរកញ្ញាឯកចក្រវាលកម្ពុជា កញ្ញា ងិន ម៉ារ៉ាឌី នឹងត្រូវនាំទង់ជាតិកម្ពុជា ទៅតំណាងលើឆាកអន្តរជាតិក្នុងនាមជាបេក្ខភាពកម្ពុជា ខណ:ដែលថ្ងៃនៃការប្រកួតនឹងខិតជិតចូលមកដល់នាពេលឆាប់ៗខាងមុខ។
យ៉ាងណាមិញ យោងតាមគេហទំព័រហ្វេសប៊ុកផ្លូវវរបស់ស្ថាប័នបរវកញ្ញាឯកចក្រកម្ពុជា ឬ Miss Universe Cambodia ក៏បានបង្ហាញនូវកាលបរិច្ឆេទនៃថ្ងៃឡើងយន្តហោះ ដោយបវរកញ្ញាកម្ពុជា កញ្ញាងិន ម៉ារ៉ាឌី នឹងត្រូវធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា ក្នុងគោលដៅឆ្ពោះទៅកាន់ប្រទេសអុីស្រាអ៊ែលនាថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមរំលឹកផងដែលថា កម្មវិធីប្រកួតបវរកញ្ញាឯកចក្រវាលពិភពលោកលើកទី៧០ ឬ Miss Universe 70th គ្រោងនឹងប្រារព្ឌឡើងនៅទីក្រុងអ៊ីឡាត ប្រទេសអុីស្រាអ៊ែល ដែលកាលបរិច្ឆេទនៃការប្រកួតផ្តាច់ព្រ័ត្រនឹងត្រូវធ្វើឡើងនៅថ្ងៃច័ន្ទ ទី១៣ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]