បរទេស៖ កាលពីអំឡុងពេល ផ្សព្វផ្សាយរឿងថ្មីរបស់ តារាសម្ដែងស្រី Angelina Jolie កូនស្រីរបស់នាង Shiloh ក៏ទទួលបានការចាប់អារម្មណ៍ជាពិសេស ពីប្រព័ន្ធផ្សព្វផ្សាយ និងសាធារណៈជន នៅពេលដែលបានបង្ហាញខ្លួន ជាមួយនឹងរូបរាងជានារីដ៏ស្រស់ស្អាត និងមានការតុបតែងខ្លួន ខុសប្លែកពីរូបភាព Tomboy ដែលគេធ្លាប់បានឃើញពីមុនៗមក។
ដោយឡែក ថ្មីៗនេះ ស្រាប់តែមាន ការបង្ហាញឲ្យឃើញនូវរូបភាព របស់ Shiloh ដ៏គួរឲ្យចាប់អារម្មណ៍មួយ ព្រមទាំងមានការប្រៀបធៀបគ្នា ទៅលើមុខមាត់របស់នាងកាលពី ឆ្នាំ ២០១៤ មកទល់នឹងបច្ចុប្បន្ននេះទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងនោះដែរ រូបភាពរបស់ កូនស្រី Angelina រូបនេះ កាលពី ៧ ឆ្នាំមុន ពិតជាមានស្ទាយ៍លេងខ្លួនដូចក្មេងប្រុសម្នាក់ ជាមួយនឹងអាវធំ សក់ខ្លី ដែលមើលទៅខុសពីពេលនេះ រូបនាង បែរជាតុបតែងខ្លួនជាសុភាពនារីឡើងស្រស់សោភា មានមន្តស្នេហ៍ ។
យ៉ាងណាមិញ ដោយសារតែរូបសម្រស់បច្ចុប្បន្នដ៏លេចធ្លោបែបនេះហើយ ទើបមានដំណឹងលេចឮមកថា Shiloh មានការផ្តល់ជូនជាច្រើន ដើម្បីឲ្យនាង ធ្វើជាតារាម៉ូដែល ផងដែរ៕
ប្រភព៖ Ngoisao.vn
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]