ចិន៖ នៅថ្ងៃទី ២៤ ខែវិច្ឆិកា តារាសម្តែងជើងចាស់ Li Bang Bang បានចែករំលែកអំពីសុខភាពមិនស្ថិតស្ថេររបស់នាងនៅលើទំព័រផ្ទាល់ខ្លួនរបស់នាង បានធ្វើឲ្យបង្កមានការភ្ញាក់ផ្អើលជាខ្លាំង ទៅមហាជន ជាមួយនឹងដំណឹងមួយនេះ។
យោងតាមការបញ្ជាក់របស់តារាស្រីរូបនេះ បានសារភាពដោយបានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះនេះ រាងកាយរបស់នាង បានចុះខ្សោយយ៉ាងខ្លាំង ជាញឹកញាប់អស់កម្លាំង និងមានអារម្មណ៍ភ័យខ្លាចតក់ស្លត់ជាខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះ តារាស្រីរូបនេះ ក៏កើតជំងឺគេងមិនលក់ ខ្លាចត្រជាក់ ខ្លាចទឹក នៅពេលអាកាសធាតុចុះត្រជាក់ ទោះបីត្រូវបានគ្រូពេទ្យល្អៗជាច្រើនព្យាបាលក៏ដោយ ក៏ស្ថានភាពរបស់នាង មិនប្រសើរឡើងដែរ ដែលធ្វើឲ្យតារាស្រីរូបនេះ មានការបារម្ភយ៉ាងខ្លាំង នៃជំងឺរបស់នាង។ Ly Bang Bang ក៏បានបន្ថែមទៀតថា នាងពេលខ្លះ ក៏មានភាពអស់កម្លាំង និងល្ហិតល្ហៃ យូរណាស់មកហើយ ធ្វើឱ្យនាង ចង់ដួលជាច្រើនលើក ច្រើនសារទៀតផង។
ទោះជាយ៉ាងណា តារាវ័យ ៤៨ ឆ្នាំរូបនេះ ក៏បានទទួលវិធីសាស្រ្តព្យាបាលថ្មីមួយដោយសង្ឃឹមថាសុខភាពរបស់នាងនឹងផ្លាស់ប្តូរជាវិជ្ជមាន។ មិនត្រឹមតែប៉ុណ្ណោះ នាងក៏បានផ្តល់ដំបូន្មានទៅកាន់មនុស្សដែលមានអាយុតិចជាង ឲ្យចេះថែរក្សាសុខភាព ជាពិសេសផ្លូវចិត្ត និងផ្លូវកាយ ទោះបីមានទ្រព្យកម្រិតណា បើសុខភាព ចុះអន់ថយ ក៏យើងគ្មានសេចក្តីសុខនោះឡើយ៕
ប្រភព៖ https://zingnews.vn/
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]