ភ្នំពេញ៖ ក្រុមហ៊ុនមិត្តហ្វូន កាលពីពេលថ្មីៗនេះ បរិច្ចាគថវិកាជិត ៥ពាន់ដុល្លារអាមេរិក ដែលបានមកពីការចូលរួមរបស់អតិថិជនពីកម្មវិធី «កាដូបុណ្យភ្ជុំបិណ្ឌ» របស់ខ្លួន និងបានបរិច្ចាគថវិកានេះទៅឲ្យមន្ទីរពេទ្យគន្ធបុប្ផា ។ នេះបើតាមការឲ្យដឹងរបស់ក្រុមហ៊ុន ។
កាលពីអំឡុងពេលបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ នាពេលកន្លងទៅ ក្រុមហ៊ុនមិត្តហ្វូនបានបង្កើតកម្មវិធីមួយដែលអនុញ្ញាតឲ្យអតិថិជនរបស់ខ្លួនឈ្នះរង្វាន់ពិសេសនៅរៀងរាល់ពេលដែលពួកគេធ្វើការស្កេន QR ហើយរាល់ការស្កេន QR ម្ដងៗ ក្រុមហ៊ុនមិត្តហ្វូននឹងបរិច្ចាគទឹកប្រាក់ ០,០៥ដុល្លារ ដើម្បីបរិច្ចាគជូនទៅឲ្យមន្ទីរពេទ្យគន្ធបុប្ផា ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សឥឡូវនេះ តាមរយៈកម្មវិធីដែលបានប្រព្រឹត្តទៅពីថ្ងៃទី២០ ខែកញ្ញា ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ អតិថិជនមិត្តហ្វូនបានធ្វើប្រតិបត្តិការស្កេន QRCode សរុបចំនួន ៩៦.២៩២ ដង ហើយទឹកប្រាក់ចំនួន ៤.៨១៥ដុល្លារអាមេរិក ត្រូវបានបរិច្ចាគសម្រាប់ជាអំណោយទៅឲ្យមន្ទីរពេទ្យគន្ធបុប្ផា ។
លោក ញ៉ុង ឌិនថន អគ្គនាយករងក្រុមហ៊ុន មិត្តហ្វូន បានប្រគល់អំណោយជាថវិកានេះ ទៅឲ្យមន្ទីរពេទ្យគន្ធបុប្ផា នាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ។ លោក ឌិនថន បានថ្លែងថា អំណោយនេះគឺជាផ្នែកមួយនៃសកម្មភាពទំនួលខុសត្រូវសង្គមជាហូរហែរបស់ក្រុមហ៊ុន ដើម្បីផ្ដល់ត្រឡប់ទៅវិញទៅឲ្យសង្គមកម្ពុជា ។
លោក ឌិនថន មានប្រសាសន៍យ៉ាងដូច្នេះថា ៖
លោកវេជ្ជបណ្ឌិត Denis Laurent ដែលជាអគ្គនាយកមន្ទីរពេទ្យ គន្ធបុប្ផា បានសម្ដែងនូវការអរគុណដល់ក្រុមហ៊ុនមិត្តហ្វូន ដែលតែងតែបង្កើតកម្មវិធីថ្មីៗដើម្បីរៃអង្គាសមូលនិធិគាំទ្រដល់មន្ទីរពេទ្យ ។
លោកវេជ្ជបណ្ឌិត Laurent បានថ្លែងយ៉ាងដូច្នេះថា ៖
ក្រុមហ៊ុន មិត្តហ្វូន បាននិងកំពុងនាំមុខគេនៅក្នុងការជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាដើម្បីអនុវត្តកម្មវិធីអភិវឌ្ឍន៍ឌីជីថលជាតិរបស់ខ្លួន ។ កន្លងមក ក្រុមហ៊ុនបានធ្វើការយ៉ាងជិតស្និទ្ធិជាមួយក្រសួងស្ថាប័នរដ្ឋសំខាន់ៗ ដើម្បីអនុវត្តគម្រោងឌីជីថលូបនីយកម្មនៅក្នុងវិស័យជាច្រើន ដូចជា វិស័យអប់រ សុខាភិបាល និងដឹកជញ្ជូន ។
មិនត្រឹមតែផ្តោតលើអាជីវកម្មប៉ុណ្ណោះទេ មិត្តហ្វូនគឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដទៃទៀតដែលតែងតែរួមចំណែកយ៉ាងសកម្មក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការអភិវឌ្ឍន៍សង្គម ហើយចាត់ទុកវាជាសកម្មភាពទំនួលខុសត្រូវ និងកាតព្វកិច្ចរបស់អាជីវកម្ម៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]