រាជធានីភ្នំពេញ៖ ពិតណាស់ ជឿជាក់ថា មហាជន ក៏ដូចជា អ្នកប្រើប្រាស់បណ្តាញសង្គម ប្រាកជជាជ្រាបហើយ នៅប៉ុន្មានមុននេះ តារាចម្រៀងសំលេងផ្អែមស្រទន់ បាន មុន្នីល័ក្ខ បានប្រកាសនៅលើបណ្តាញសង្គមរបស់នាង យ៉ាងតក់ក្រហល់ លុបចោលកម្មវិធីមួយចំនួន ស្របពេលតារាចម្រៀងរូបនេះ កំពុងតែសម្រាកព្យាបាលនៅលើគ្រែពេទ្យយ៉ាងស្ដូកស្ដឹង។
បើតាមសំណេររបស់ កញ្ញា បាន មុន្នីល័ក្ខ បានសរសេរដូច្នេះថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែទោះបីយ៉ាងណា តារាចម្រៀងស្រីរូបនេះ ពុំបានបញ្ជាក់ទេថា នាងមានបញ្ហាអ្វីនោះនៅឡើយទេ។
ដោយឡែក បើតាមការបញ្ជាក់ឲ្យដឹងពីជំនួយការរបស់កញ្ញា បាន មុន្នីល័ក្ខ ឈ្មោះថា លីនដា បាននិយាយប្រាប់សារព័ត៍មានកម្ពុជាថ្មីថា មូលហេតុដោយសារកញ្ញា បាន មុន្នីល័ក្ខ មានជំងឺត្រូវចូលមន្ទីរពេទ្យបន្ទាន់។ កញ្ញា លីនដា បានបន្តថា បាន មុន្នីល័ក្ខ មានជំងឺមេរោគក្នុងក្រពះនិងពោះវៀនដែលបណ្តាលឲ្យធ្វើទុក្ខខ្លាំងត្រូវចូលពេទ្យភ្លាមៗតែម្តង។
ជំនួយការចម្រៀងរូបនេះ បានឱ្យដឹងទៀតថា កញ្ញា បាន មុន្នីល័ក្ខ បានចូលមន្ទីរពេទ្យ កាលពីថ្ងៃទី២៣ខែវិច្ឆិកាម្សិលមិញ ដោយសារតែបញ្ហាជំងឺក្រពះពោះវៀន។ ម្យ៉ាងទៀត ពេលនេះ មុន្នីល័ក្ខ បានធូរស្រាលខ្លះហើយក្រោយទទួលបានការព្យាបាលពីក្រុមគ្រូពេទ្យ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]