បរទេស៖ យោងតាមការសែត Mirror តារាម៉ូដែល Kate Shumskaya ដែលត្រូវបានស្គាល់ជា «Johansson clone» បានជួយឲ្យនាងមានភាពល្បីល្បាញ និងមានឱកាសអាជីពជាតារាម៉ូដែលជាច្រើន បានធ្វើការផ្លាស់ប្តូរជីវិតរបស់នាង។
តាមប្រភពដដែលបានបន្តទៀតថា ពីតារាបង្ហាញម៉ូដែល Low class Shumskaya បានក្លាយជាតារាប្រព័ន្ធផ្សព្វផ្សាយសង្គមដែលមានអ្នកតាមដាន ១០ លានជាងនាក់ ក្រោយពីនាងបាន បង្ហោះឈុត cosplay នៃស៊េរីតួអង្គ Johansson ក្នុងរឿងដ៏ល្បី «Black Widow» ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាងវីដេអូដែលមាន hashtag #whodoilooklike របស់ Shumskaya ទាក់ទាញការមើលជាច្រើន ជួយនាងឱ្យត្រូវបានគេអញ្ជើញឱ្យដើរតួក្នុងការផ្សាយពាណិជ្ជកម្ម និងរកប្រាក់ចំណូលដើម្បីមើលថែខ្លួនឯង និងគ្រួសាររបស់នាងថែមទៀតផង។
ក្មេងស្រីជនជាតិរុស្សីទទួលស្គាល់ខ្លួនឯងថាជាប្អូនស្រីរបស់តួអង្គ «Black Widow» តាំងពីអាយុ ១២ ឆ្នាំមកម្លេះ ព្រោះមុខរបស់នាងអំណោយផលស្រដៀងទៅនឹងតារាសម្តែង Johansson។
ទោះជាយ៉ាងណាក៏ដោយ ការពិតដែលថាក្មេងស្រីអាយុ ២៥ ឆ្នាំធ្វើត្រាប់តាម Johansson ជានិច្ចគឺមានភាពចម្រូងចម្រាសជាច្រើន ដែលទស្សនិកជនបានលើកឡើងថា នាងឆ្លៀតឱកាសយករូបភាពតារាមកធ្វើឱ្យល្បីតែប៉ុណ្ណោះ។
សូម្បីតែនៅលើឆានែលវីដេអូផ្ទាល់ខ្លួនរបស់នាងក៏ដោយក៏នាងធ្លាប់មានឈ្មោះហៅក្រៅថា Kate Johansson ក្រោយមកបានប្តូរទៅជាឈ្មោះពិតរបស់នាង ដោយសារតែការរិះគន់ពីអ្នកគាំទ្ររបស់ Johansson ជាច្រើនដែលគិតថានាងទាញប្រយោជនិ៍៍ពីតារាស្រីរូបនេះ៕
ប្រភព៖ https://zingnews.vn/
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]