កម្សាន្ត៖ ច្រើនឆ្នាំកន្លងមកហើយ ដែលគេឃើញប្រទេសកម្ពុជាបានបង្កើតកម្មវិធីប្រកួតបវរកញ្ញា ដើម្បីជ្រើសរើសស្ត្រីខ្មែរដែលមានទាំងសមត្ថភាព និងសម្រស់ទៅចូលរួមក្នុងកម្មវិធីប្រកួតបវរកញ្ញាលើឆាកអន្តរជាតិ។ ពិតណាស់ ច្រើនឆ្នាំមកនេះ វិស័យបវរកញ្ញាប្រទេសកម្ពុជាកាន់តែរីកចម្រើនជាលំដាប់ ជាពិសេសមានបងប្អូនប្រជាជនខ្មែរជាច្រើនបានគាំទ្រ និងផ្ដល់ការលើកទឹកចិត្តយ៉ាងខ្លាំងដល់បវរកញ្ញាខ្មែរ ដែលបានជាប់ក្លាយជាម្ចាស់ជ័យលាភីត្រៀមទៅប្រកួតលើឆាកអន្តរជាតិ។     

យ៉ាងណាមិញ បើក្រឡេកទៅមើលបវរកញ្ញាចំនួន៣រូប ដែលមានឱកាសទៅចូលរួមប្រកួតក្នុងកម្មវិធីបវរកញ្ញាលើឆាកអន្តរជាតិនាឆ្នាំ២០២២១នេះ ដែលតំណាងឲ្យកម្មវិធីផ្សេងគ្នានោះមានដូចជា Miss Grand Cambodia Miss Universe Cambodia និង Miss World Cambodia។ ដោយបវរកញ្ញាខ្មែរឆ្នាំ២០២១ទាំង៣រូបនេះ គេដឹងនិងឃើញពីសមត្ថភាព ទេពកោសល្យ ភាពជឿជាក់ និងសម្រស់ស្រស់ដ៏ស្រសស្អាតមិនចាញ់អតីតបវរកញ្ញាមុនៗប៉ុន្មានឡើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ បវរកញ្ញាខ្មែរតំណាងឲ្យកម្មវិធីMiss Grand Cambodia Miss Universe Cambodia និង Miss World Cambodia បាននាំយកនូវឈុតតំណាងជាតិដ៏ប្រណីត ដើម្បីបង្ហាញលើឆាកអន្តរជាតិ ឲ្យពិភពលោកបានឃើញនិងស្គាល់។ ហើយឈុតតំណាងជាតិទាំងនោះ សុទ្ធសឹងតែឆ្នៃឡើងបង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅ ហើយឈុតទាំងនោះមានឈ្មោះដូចជា៖ 

១៖ Miss Grand Cambodia ២០២១ 

កញ្ញា ប៉ូគឹមថេង សុតធីតា កំពុងចូលរួមប្រកួត Miss Grand International 2021 នៅលើទឹកដីប្រទេសថៃ ដោយឈុតតំណាងជាតិរបស់នាងមានឈ្មោះ ក្សត្រីក្រុងកម្ពុជានៃវប្បធម៌អរិយធម៌ ហើយឈុតមួយនេះមានព្យព្ជានៈទាំង ៣៣តួ បូករួមនឹង តួលេខខ្មែរពីលេខ១ដល់លេខ៩ថែមទៀតផង។

ឈុតតំណាងជាតិ Miss Grand Cambodia ២០២១ 
ឈុតតំណាងជាតិ Miss Grand Cambodia ២០២១ 

២៖ Miss Universe Cambodia 2021

កញ្ញា ងិន ម៉ារ៉ាឌី តំណាងឲ្យកម្មវិធី Miss Universe Cambodia 2021 ដែលត្រៀមទៅប្រកួតលើឆាកអន្តរជាតិនៅឯប្រទេស អ៊ីស្រាអែល​​ នាពេលខាងមុខនេះ ហើយនាងនឹងយកឈុតតំណាងជាតិដែលទាក់ទងទៅនឹង​ ល្ខោន​ខោល បង្ហាញលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Universe 2021នេះ។ 

ឈុតតំណាងជាតិ Miss Universe Cambodia 2021
ឈុតតំណាងជាតិ Miss Universe Cambodia 2021

៣៖ Miss World Cambodia 2021

  កញ្ញា ភុំ សោភ័ណ្ឌ តំណាងឲ្យកម្មវិធី Miss Wolrd Cambodia 2021 ដែលនាងត្រៀមទៅប្រកួតលើឆាកអន្តរជាតិនៅឯប្រទេស Puerto Ricoខាងមុនេះ ហើយនាងនឹងយកឈុតតំណាងជាតិមានឈ្មោះ  យក្សរាមសូរ

ឈុតតំណាងជាតិ Miss World Cambodia 2021
ឈុតតំណាងជាតិ Miss World Cambodia 2021 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]