រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែវិច្ឆិកានេះ លោក ហេង នរកក្កដា បានប្រកាសនៅលើបណ្តាញសង្គមថា មានជនឆបោកបានបង្កើតគណនីហ្វេសប៊ុកតាចេក ក្លែងក្លាយ ក្នុងគោលបំណងឆបោកថវិកាពីមហាជន។
ក្នុងនោះ បើតាមសំណេររបស់លោក ហេង នរកក្កដា បានសរសេររៀបរាប់ប្រាប់ដូច្នេះថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសូមរំលឹកផងដែរថា តារាកំប្លែងវ័យចំណាស់ពូកែសម្តីមិនចេះរីងស្ងួត តាចេក សព្វថ្ងៃនេះ លោកកំពុងតែជួបការលំបាក នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ក្នុងនោះតាចេក ត្រូវរ៉ាប់រងនូវជីវភាពគ្រួសារដែលមានសមាជិកដល់ទៅ១១នាក់ឯណោះ ក្នុងអំឡុងពេលនៃវិប័ត្តជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។
ក្នុងនោះ តារាកំប្លែងរូបនេះ កំពុងតែជួលតូបគេ២តូប ដើម្បីលក់ផ្លែឈើ និងភេសជ្ជៈផ្សេងៗ នៅតាមផ្លូវចូលទៅលេងរមណីយដ្ឋានគិរីរម្យ ហើយការលក់ដូរវិញទៀតសោតក៏លក់ពុំសូវដាច់កាក់កបប៉ុន្មានដែរ ពោលគឺនៅតំបន់កម្សាន្តមួយនេះ ក៏មិនសូវមានភ្ញៀវទៅលេងផង។ ខណៈពេលដែលរូបលោក ប្រឹងរកស៊ីលក់ដូររកពេលសម្រាកគ្មាន គឺដើម្បីសន្សំលុយដើម្បីបង់បំណុលធនាគារ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]