ភ្នំពេញ៖ ជំរុញដោយការកើនឡើងនៃសារៈសំខាន់ របស់ការវិនិយោគផ្អែកលើចីរភាព និងឱកាសធំៗជាច្រើនក្នុងទីផ្សាររបស់កម្ពុជា គួបផ្សំនិងគោលនយោបាយគាំទ្រយ៉ាងមុតមាំ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា បានញ៉ាំងឲ្យក្រុមហ៊ុនអភិវឌ្ឍថាមពលបៃតងជាច្រើន កំពុងតៀមខ្លួនពង្រីកប្រតិបត្តិការចូលក្នុងទីផ្សារនៃប្រទេសមួយនះ។ ក្នុងនោះផងដែរ រួមមាន កុ្រមហ៊ុន CME Solar Investments (CMES) គឺជាកុ្រមហ៊ុនវៀតណាមនាំមុខមួយ ក្នុងវិស័យថាមពលបៃតង។

កុ្រមហ៊ុន CME Group តូ្រវបានបង្កើតឡើងក្នុងប្រទេសវៀតណាម ចាប់តាំងពីឆ្នាំ 2018 ហើយរហូតដល់បច្ចុប្បន្នកុ្រមហ៊ុននេះនៅតែឈរជើងនៅក្នុងទីផ្សារ និងរក្សាកិត្តិនាមរបស់ខ្លួន។ កុ្រមហ៊ុនមួយនេះ បាននឹងកំពុងបម្រើអតិថិជនជាង ១០០ នៅក្នុងបណ្តាឧស្សាហកម្មចំនួន ២០ប្រភេទ ក្នុងប្រទេសវៀតណាម។ ក្រោយបង្កើតត្រឹមតែក្នុងអំឡុងពេល ៣ ឆ្នាំ កុ្រមហ៊ុននេះបានតម្លើងបានថាមពលពន្លឺព្រះអាទិត្យបានជាង 200 លាន MWp និងបង្កើតបានថាមពលអគ្គិសនី 2GWh ជារៀងរាល់ឆ្នាំ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កុ្រមហ៊ុន CME Solar Investments (CMES)

ថ្មីៗនេះដែរ កុ្រមហ៊ុន CMES បានបញ្ចប់ដំណើរការនៃកម្ចីមូលនិធិវិនិយោគ ពីកុ្រមហ៊ុន responsAbility Investments AG (responsAbility) ជាកុ្រមហ៊ុនវិនិយោគនាំមុខមួយក្នុងប្រទេសស្វីស។ កញ្ចប់ហិរញ្ញប្បទាននេះ គឺដើម្បីទ្រទ្រង់ប្រតិបត្តិការរបស់ CMES ដើម្បីផ្សព្វផ្សាយថាមពលបៃតង សម្រាប់ផ្នែកពាណិជ្ជកម្ម និងឧស្សាហកម្ម (C&I segment) ខណៈដែលកុ្រមហ៊ុន មានផែនការពងី្រកលើគម្រោងសំខាន់ៗមួយចំនួន ដែលនឹងអនុញ្ញតឲ្យអតិថិជន អាចបើប្រាស់ថាមពលបៃតងដោយផ្ទាល់ តាមរយៈគមូ្រអាជីវកម្ម ‘Zero Cost Investment [ការវិនិយោគដោយមិនចំណាយប្រាក់]’ ។

កុ្រមហ៊ុន CMES តូ្រវបានគាំទ្រដោយមូលនិធិវិនិយោគ វៀតណាម-អ៉ូម៉ង់ ដែលជាមូលនិធិរដ្ឋបង្កើតដោយអាជ្ញាធរវិនិយោគទុននៃប្រទេសអូម៉ង់ និងសាជីវកម្មមូលធនវិនិយោគរដ្ឋ នៃប្រទេសវៀតណាម។ កុ្រមហ៊ុននេះ ដើរតាមគន្លងរបស់គោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ដើម្បីបញ្ចប់ភាពកី្រក្រ ការពារផែនដី និងធានាថាការអភិវឌ្ឍទាំងនោះ ផ្តល់តុល្យភាពសង្គម សេដ្ឋកិច្ច និងបរិស្ថានប្រកបដោយចីរភាព។

ក្នុងនាមកុ្រមហ៊ុនឯកទេសលើការវិនិយោគទុននាំមុខគេមួយ ដែលមានទីស្នាក់ការកណ្តាលនៅទីកុ្រង Zurich ប្រទេសស្វីស កុ្រមហ៊ុន responsAbility ចាត់ចែងទុនសកម្មដែលមានតម្លៃ 3.5 ប៊ីលានដុល្លារ បើក្នុងការវិនិយោគទុនទៅលើកុ្រមហ៊ុនដែលមានបំពេញលក្ខខណ្ឌស្តង់ដារ ESG ចំនួន២៥០កុ្រមហ៊ុន នៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍ ដែលមានសេដ្ឋកិច្ចរីកចមើ្រនខ្លាំងជាង ៦៨ ប្រទេស។

ចាប់តាំងពីពេលកុ្រមហ៊ុនតូ្រវបានបង្កើតនាឆ្នាំ ២០០៣ មក មូលនិធិនានា ដែលគ្រប់គ្រងដោយកុ្រមហ៊ុន responsAbility បានវិនិយោគទុនចើ្រនជាង 10 ប៊ីលានដុល្លារ ក្នុងទម្រង់ជាកម្ចីឯកជន និងភាគហ៊ុនឯកជន ទៅដល់កុ្រមហ៊ុនដែលធ្វើការលើកកម្ពស់លើវិស័យ បរិយាប័ន្នហិរញ្ញវត្ថុ ប្រព័ន្ធស្បៀងប្រកបដោយចីរភាព និងហិរញ្ញវត្ថុអាកាសធាតុ ដែលមានគមូ្រអាជីវកម្មគាំទ្រដោយផ្ទាល់ ចំពោះគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ។

រូបក្នុងកម្មវិធី 

ការលើកស្ទួយដើម្បីធ្វើឲ្យមានការផ្លាស់ប្តូរ ទើបប្រលូកចូលថ្មីចូលក្នុងទីផ្សារកម្ពុជា កុ្រមហ៊ុនដែលមានអាយុបីឆ្នាំនេះ ផ្គត់ផ្គង់ end to end solutions ប្រកបដោយសមត្ថភាពខ្លាំង នៅទូទាំងប្រទេសកម្ពុជា។ ក្នុងនោះរួមមាន ការរចនាខ្សែចង្វាក់តម្លៃវិស្វកម្ម និងការផ្គត់ផ្គង់ ក៏ដូចជាការវាយតម្លៃការងារកែលម្អ និងថែទាំប្រចាំឆ្នាំ (O&M) ដែលក្នុងនោះរួមមាន ការគ្រប់គ្រង់លើគុណភាព កាលវិភាគនិងការចំណាយ។

ម្យ៉ាងទៀត ដោយសារតែកុ្រមហ៊ុនមានឃ្លាំងដោយខ្លួនឯង និងទំនិញក្នុងស្តុករួចរាល់សម្រាប់ប្រើប្រាស់ ហេតុដូចនះ កុ្រមហ៊ុន CMES អាចបញ្ចៀសការចំណាយពេលលើការដឹកជញ្ជូន ដែលអនុញ្ញតឲ្យគម្រោងនានាបញ្ចប់ទាន់ពេលវលា។

ដោយប្រតិបត្តិអាជីវកម្មតាមគមូ្រ Zero Cost Investment កុ្រមហ៊ុន CMES ទទួលខុសតូ្រវទាំងសុ្រង១០០% លើការវិនិយោគទុន ការតំឡើង ប្រតិបត្តិការ និងការថែទាំនៃប្រព័ន្ធសូឡា។ អតិថិជន ដែលបើ្រប្រាស់ថាមពលបៃតង ចំណាយប្រាក់ក្នុងតម្លៃពិសេស ថោកជាងថាមពលអគ្គីសនីដែលផ្គត់ផ្គង់ដោយរដ្ឋ។

ជាមួយនឹងដំណោះស្រាយដ៏ល្អទាំងនេះហើយ ទើបកុ្រមហ៊ុន CMEs​ តូ្រវបានជើ្រសរើសធ្វើជាដៃគូអភិវឌ្ឍលើគម្រោងធំៗជាចើ្រន នៅជុំវិញពិភពលោក។ តួយ៉ាងមានដូចជាព្រលានយន្តហោះ Tan Son Nhat International Airport , មជ្ឃមណ្ឌលស្រាវជ្រាវ Adidas R&D Center និងរោងចក្រ Hwaseung Vina ក្នុងប្រទេសវៀតណាម។

ក្រៅពីភាពខ្លាំងរបស់ខ្លួន កុ្រមហ៊ុន CMES ក៏បានទាញយកអត្ថប្រយោជន៍ពីដៃគូផ្នែកហិរញ្ញប្បទានរបស់ខ្លួន ដើម្បីជមុ្រញដល់ផែនការពងី្រករបស់ខ្លួន ជាមួយមូលនិធិវិនិយោគវៀតណាម-អូម៉ង់ និងកុ្រមហ៊ុន responsAbility

ការបង្កើតតម្លៃប្រកបដោយចីរភាព ដោយបានបំពញលក្ខណៈគ្រប់គ្រាន់ដើម្បីទទួលកម្ចីសម្រាប់ថាមពលបៃតង កុ្រមហ៊ុន CMES ក៏បានបង្ហាញពីគោលដៅអភិវឌ្ឍន៍រយៈពេលយូរអង្វែងរបស់ខ្លួន សមត្ថភាពអនុវត្ត និងការគោរពយ៉ាងម៉ឺងម៉ាត់តាមគោលការណ៍សុវត្ថិភាព គុណភាព ស្របទៅតាមស្តង់ដារបរិស្ថាន និងសង្គម(E&S) របស់គម្រោងនីមួយៗ។

ក្រោយពីគម្រោងនីមួយៗតូ្រវបានតំឡើង កុ្រមហ៊ុន CME នឹងបង្កើតកម្មវិធីសប្បុរសធម៌ក្នុងតំបន់នោះ រួមជាមួយនឹងអតិថិជនដូចជា ការសាងសង់អគារថ្មីរបស់សាលារៀន ឧបត្ថម្ភសម្ភារៈ ថ្នាំសង្កូវ និងម៉ាស់។

លោក Chung Dieu Tuan និង លោក  Stefan Issler

លោក Chung បានលើកឡើងថា៖ 

ប្រសាសន៍លោក Chung

ការចូលរួមវិភាគទានរបស់កុ្រមហ៊ុន CMES ទៅលើដំណើរនៃការអភិវឌ្ឍថាមពលបៃតង និងការបង្កើតតម្លៃប្រកបដោយចីរភាពសម្រាប់សហគមន៍ តូ្រវបានទទួលស្គាល់ដោយអ្នកជំនាញលំដាប់ថ្នាក់ពិភពលោក។

កុ្រមហ៊ុន CME បានយកឈ្នះបេក្ខភាពកុ្រមហ៊ុនជាង១០០ ហើយជាប់ឈ្មោះជា Solar Project Investor ប្រចាំឆ្នាំនៅក្នុងកម្មវិធីពានរង្វាន់ Solar Future Awards Ceremony ក្នុងទីកុ្រងសៀងហៃ ប្រទេសចិន កាលពីថ្ងៃទី09 ខែវិច្ឆិកា។ ជាមួយគ្នានេះដែរ ក្នុងខែតុលា កុ្រមហ៊ុន CMES តូ្រវបានជើ្រសរើសជាជើងឯកប្រចាំ “The Investor in Solar - Renewable Energy” ឆ្នាំ 2021 នៅក្នុងកម្មវិធី Top Strong Brand 2020 – 2021។

ពានរង្វាន់ 

កុ្រមហ៊ុននេះ គឺពោរពញទៅដោយសមត្ថភាព ក្នុងការបំពញតមូ្រវការតាមស្តង់ដារខ្ពស់ សម្រាប់ការវិនិយោគលើថាមពលព្រះអាទិត្យ ក្នុងលក្ខណ្ឌដូចជា ពេលវេលាសាងសង់ ចំនួនគម្រោងដាក់អោយចាប់ដំណើរការប្រចាំឆ្នាំលក្ខណៈវិនិច្ឆ័យទៅលើសុខភាព សុវត្ថិភាព និងបរិស្ថាន។ល។

លោក Chung បានលើកឡើងបន្ថែមទៀតថា ៖  

  ប្រសាសន៍លោក Chung

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]