ភ្នំពេញ៖ ពិតណាស់ អាចនិយាយបានថា តារាចម្រៀងស្រីសម័យវ័យក្មេងប្រចាំផលិតកម្ម Pleng Record កញ្ញា លាង សុផាឡែន ទទួលបានប្រជាប្រិយភាពមិនចាញ់តារាចម្រៀងស្រីលំដាប់ជូរមុខប៉ុន្មាននោះទេ ជាមួយនឹងទេពកោសល្យសិល្បៈ តាមរយៈការបកស្រាយចម្រៀងបានយ៉ាងពីរោះរណ្ដំតែម្ដង។
តួយ៉ាង ថ្វីបើនាងហាក់ឃ្លាតឆ្ងាយពីវិស័យមួយនេះក៏ពិតមែន ប៉ុន្តែសង្កេតឃើញថានាងនៅតែស្និទ្ធស្នាលជាមួយអស់មិត្តអ្នកគាំទ្រ និងមិត្តអ្នកនិយមលេងបណ្តាញសង្គម ដោយជារឿយៗ លាង សុផាឡែន បានចែករំលែកពីនេះពីនោះ វីដេអូច្រៀងកម្សាន្តលេង រូបភាព និងរាល់សកម្មភាពប្រចាំថ្ងៃជាច្រើនទៀតរបស់នាង ដើម្បីឲ្យហ្វេនៗបានដឹងផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ បើក្រឡេកទៅមើលរូបសម្ជស្សរបស់ម្ចាស់បទ «បេះដូងមួយរយ» ឃើញថានាងនៅតែអាចរក្សារូបរាងដ៏ស៊្វែល និងរូបសម្រស់កាន់តែក្មេងជាងវ័យដដែល បើទោះបីជានាងមិនសូវបានបង្ហាញមុខលើវិស័យសិល្បៈអស់មួយរយៈក្តី។
ទន្ទឹមនឹងនោះផងដែរ ថ្មីៗនេះ លាង សុផាឡែន នៅលើគណនី Facebook របស់កញ្ញាផ្ទាល់ ក៏បានបង្ហោះរូបភាពស្អាតៗជាច្រើនសន្លឹកដែលបង្ហាញពីរូបរាងដ៏ល្វតល្វន់ចេញជាអក្សរS ទម្រង់មុខឡើងអក្សរ V ជាមួយនឹងម៉ូដសក់ត្រឹម ក ដ៏កំពុងតែពេញនិយមនាពេលបច្ចុប្បន្ននេះ៕
សូមទស្សនារូពភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]