រាជធានីភ្នំពេញ៖ ២៥ វិច្ឆិកា ២០០៥- ២៥ វិច្ឆិកា ២០២១ ថ្ងៃនេះ គឺជាថ្ងៃគម្រប់ខួបទី១៦ឆ្នាំ ដែលល្ខោនស្រមោលស្បែកធំរបស់កម្ពុជា បានចុះទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

សូមរំលឹកផងដែលថា ល្ខោន​ស្រមោល​ស្បែក​ធំ គឺជា​សិល្បៈ​ខ្មែរ​មួយបែប​មានកំណើត​តាំង​ពីស​.​វ​ទី ១ មកម្ល៉េះ ។ល្ខោននេះ គឺជាប្រភេទសិល្ប:ល្ខោនខ្មែរដ៏មានវ័យចំណាស់បំផុត នៅក្នុងប្រទេសកម្ពុជា ដែលសល់ពីសម័យបុរាណ ដែលមានចារឹកនៅតាមសិលាចារឹកតាមប្រាសាទ។ ជាក់ស្តែង យោងតាមសិលាចារឹកលេខ K.១៥៥ នៅគោករកា នៅក្នុងសតវត្សរ៍ទី៩ ល្ខោនស្រមោលស្បែកធំ អាចមានដើមកំណើតតាំងពីមុនសម័យអង្គរមកម្ល៉េះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភាពល្អឯកនៃទម្រង់ទស្សនីយភាពល្ខោនស្រមោលស្បែកធំរបស់កម្ពុជានេះ បញ្ជាក់​អំពី​សតិ​ប្រាជ្ញា​ដ៏​ភ្លឺស្វាង និង​គំនិត​ច្នៃប្រឌិត​ដ៏​កំពូលរបស់បុព្វបុរសខ្មែរ ដែល​បង្កើត​សិល្បៈ​នេះ​ឡើង ឲ្យ​ក្លាយទៅជា​ទស្សនីយភាព​មួយ​ដ៏​អស្ចារ្យ ។ ដូច្នេះក្នុងនាមយើងជាកូនខ្មែរគួរគប្បីថែរក្សាសម្បត្តិវប្បធម៌ដ៏ល្អឯកមួយនេះ ឲ្យនៅស្ថិតស្ថេរ គង់វង្ស យូរអង្វែងតរៀងទៅ៕

ល្ខោន​ស្រមោល​ស្បែក​ធំ
ល្ខោន​ស្រមោល​ស្បែក​ធំ
ល្ខោន​ស្រមោល​ស្បែក​ធំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]