ថៃ៖ កាលពីថ្មីៗនេះ កំពូលតារាស្រី Aum Patchrapa បានបង្ហោះនូវរូបភាពគួរឲ្យស្រលាញ់មួយ ដែលនាងបានទៅញ៉ាំអាហារ ពេលល្ងាចនៅខាងក្រៅជាមួយគូស្នេហ៍ សាជាថ្មី បន្ទាប់ពីខកខានក្នុងរយៈពេលជាច្រើនខែមកនេះ ។
មិនត្រឹមតែប៉ុណ្ណោះ ចំណែកឯខាងប្រុស លោក Pok ក៏បានបង្ហាញនូវទិដ្ឋភាពដ៏រីករាយ នៅពេល តារាស្រី Aum ដែលជាគូស្នេហ៍បណ្ដូលចិត្តរបស់ខ្លួន បានទៅលេងផ្ទះរបស់ខ្លួន និងបានលេងជាមួយឆ្កែ ពេលកំពុងរង់ចាំ គូស្នេហ៍អភិជន ធ្វើម្ហូបដែលជាចំណូលចិត្ត ឲ្យញ៉ាំថែមទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ សម្រាប់គូស្នេហ៍មួយគូនេះ បើទោះបីជាគ្មានសញ្ញានៃដំណឹងល្អរបស់អ្នកទាំងពីរក៏ដោយ ប៉ុន្តែហ្វេនៗគ្រប់គ្នា នៅតែគាំទ្រ ក៏ដូចជាបានមើលឃើញជាប្រចាំ ពីភាពផ្អែមល្ហែម ល្អូកល្អើនមិនចេះថមថយ និងផ្ដល់ក្ដីស្រលាញ់ ការយកចិត្តទុកដាក់ឲ្យគ្នា ទៅវិញទៅមក៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]