ថៃ៖ ពិតណាស់ តារាសម្ដែងប្រុស Louis Scott និង Noon Ramida គឺជាគូស្វាមីភរិយាមួយគូ ដែលផ្អែមល្ហែមបំផុតក្នុងវិស័យសិល្បៈថៃ ដែលទាក់ទងគ្នាជាងដប់ឆ្នាំមកហើយ។ ជាមួយគ្នានេះ អ្នកទាំងពីរបានតស៊ូជាមួយគ្នាខ្លាំងមែនទែន បើទោះបីជាមានពាក្យសំដីមិនល្អពីខាងក្រៅទៅលើទំនាក់ទំនងអ្នកទាំងពីរក៏ដោយ។
យ៉ាងណាមិញ បើងាកមកមើល ផ្ទះដែល Louis Scott និងភរិយា បានទិញកាលពីខែធ្នូ ឆ្នាំ២០១៩ ប៉ុន្តែមិនទាន់បានតុបតែងរួចរាល់ ដោយសារតែបញ្ហាក្នុងអំឡុងពេល Covid-19 ទើបចាប់ផ្តើមតុបតែងជាយូរមកហើយ។ ទន្ទឹមនឹងនេះ ថ្ងៃនេះសូមនាំប្រិយមិត្តមកអាប់ដេតម្ដងទៀត បន្ទាប់ពីតុបតែងបន្ទប់ផ្សេងៗ និងត្រៀមរួចជាស្រេច ទោះបីជាមានផ្នែកខ្លះមិនទាន់ល្អឥតខ្ចោះ ១០០% ប៉ុន្តែអាចនិយាយវាពិតជាល្អណាស់ក្នុងការរស់នៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនតែប៉ុណ្ណោះ ទិដ្ឋភាពក្នុងផ្ទះរបស់ Louis Scott និងភរិយា ពិតជាប្រណីតខ្លាំងមែនទែន ដែលមានការរចនា ចង្រ្កានបាយតុទូកៅអី រួមទាំងទូដាក់ក្នុងជញ្ជាំង។ នៅក្នុងបន្ទប់ទទួលភ្ញៀវមាន បន្ទប់គេង ការតុបតែងបន្ថែមភាពប្រណីតបែបអភិជន រួមទាំងបន្ទប់ដាក់ខោអាវយ៉ាងរបៀបរៀបរយ មានកន្លែងហាត់ប្រាណ ជាដើម ដែលមើលទៅពិតជាប្រណីតគួរឲ្យចង់រស់នៅយ៉ាងខ្លាំង៕
ប្រភព៖kapook
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]