បាងកក៖ កាលពីពេលថ្មីៗកន្លងទៅនេះ សាលាភាសាអង់គ្លេសមួយកន្លែងមានឈ្មោះថា Globish Workspace ដែលមានមូលដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ បានប្រកាសអនុញ្ញាតឱ្យស្ត្រី និងក្មេងស្រី អាចឈប់សម្រាកបាននៅថ្ងៃមករដូវ នៅក្នុងកន្លែងធ្វើការ និងសាលារៀនរបស់ខ្លួន។

យ៉ាងណាមិញ លោក Ponkrit Kampee នាយកចាត់ការទូទៅនៃសាលា Globish បាននិយាយនៅក្នុងបទសម្ភាសមួយថា៖ “ច្បាប់ការងាររបស់ប្រទេសថៃគឺចាស់ណាស់ យើងបានដឹងថា ក្រុមហ៊ុន អាចផ្តល់សិទ្ធិដែលបុគ្គលិកត្រូវការ ដោយមិនចាំបាច់រង់ចាំការផ្លាស់ប្តូរច្បាប់នោះទេ”។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹកផងដែលថា ក្រោយពីសាលារៀនខាងលើបានសម្រេចដាក់ចេញនៅបទបញ្ញត្តិទាំងនេះ មានមហាជន និងជាពិសេសប្រជាជនដែលជាស្រ្តីថៃ ក៏ដូចជាស្រ្តីនៅជុំវិញសាទរ និងចង់ឲ្យមានច្បាប់នេះអនុវត្តនៅក្នុងកន្លែងការងាររបស់ខ្លួន៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]