ភ្នំពេញ៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលមហាជនស្គាល់ថា ជាសេដ្ឋីវ័យក្មេងម្នាក់ ដែលទទួលបានការគោរពស្រលាញ់ពីបងប្អូនរួមជាតិស្ទើរទូទាំងប្រទេស និងកំពុងតែមានប្រជាប្រិយភាព និងជោគជ័យលើវិស័យជំនួញជាខ្លាំងនាពេលបច្ចុប្បន្ន។
ជាមួយគ្នានេះ សព្វថ្ងៃ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា មានទាំងទ្រព្យសម្បត្តិស្តុកស្តម្ភ មានទាំងអំណាច មានទាំងកេរ្ត៍ឈ្មោះ សេចក្តីសុខក្នុងគ្រួសារ ទៅណាមកណា ក៏មានគេឯងស្គាល់គ្រប់គ្នា តែអ្វីដែលគួរឲ្យសរសើរជាខ្លាំងនោះ អ្នកឧកញ៉ា ឡេងណាវ៉ាត្រា បើទោះបីខ្លួនកាន់តែខ្ពស់តែបែរជាដាក់ខ្លួនកាន់តែទាប ដែលជាហេតុធ្វើឲ្យមនុស្សទាំងផងគោរពស្រលាញ់លោកសឹងគ្រប់ៗគ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះ អ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងនោះគឺ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានដើរតួនាទីជា ឪពុកដ៏គម្រូរបស់កូនៗ និងជាស្វាមីសែនល្អ យល់ចិត្តភរិយាខ្លាំងបំផុត។ ជាក់ស្ដែង ដូចជារូបភាពជាច្រើនសន្លឹករបស់ អ្នកឧកញ៉ា បានបង្ហោះថ្មីៗនេះ គេសង្គេតឃើញថា ទៅណាមកណាភាគច្រើន តែងតែមានវត្តមានភរិយាជាទីស្រលាញ់ ដើរអមនឹងកៀកកើយយ៉ាងស្និតស្នាលជាទីបំផុត ដែលនេះជាការបង្ហាញពីការស្រលាញ់ និងតែងតែឲ្យតម្លៃដល់ភរិយាជានិច្ច៕
សូមទស្សនារូបភាពខាងក្រោម៖







បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]