ថៃ៖ អាចនិយាយបានថា គ្រប់ពេលដែលបានចេញមកបង្ហាញ នូវភាពផ្អែមល្ហែមម្ដងៗ របស់គូស្នេហ៍តារាស្រី Yaya និង លោក Nadech តែងតែធ្វើឲ្យ អ្នកគាំទ្រកាន់តែរំភើបជំនួស និងមានពេញចិត្តជាខ្លាំង ចំពោះអ្នកទាំងពីរ។

យ៉ាងណាមិញ ថ្មីៗនេះ ហាកដូចជាមិនបានធ្វើឲ្យហ្វេនៗគ្រប់គ្នា ខកបំណងឡើង ដោយបានចេញមកបង្កការភ្ញាក់ផ្អើលសាជាថ្មី ជាមួយនឹងរូបភាពមួយសន្លឹក ដែលតារាប្រុស លោក​ Nadech បានបង្ហោះនៅលើបណ្ដាញសង្គម គូជាមួយនឹងគូស្នេហ៍បណ្ដូលចិត្ត Yaya ព្រមទាំងបង្ហាញឲ្យឃើញពីមានភាពស្និទ្ធស្នាល និងស្នាមញញឹមយ៉ាងមានក្ដីសុខនៅក្នុងទំនាក់ទំនងស្នេហា របស់តារាប្រុសស្រីទាំងពីរដួងនេះ ទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងរូបនោះ មនុស្សជាច្រើន បានចាប់អារម្មណ៍ទៅលើ ចិញ្ចៀននៅលើម្រាមដៃ របស់ Yaya ដែលធ្វើឲ្យពួកគេកាន់តែសង្ស័យថា ពីដំណឹងល្អរបស់អ្នកទាំងពីរថែមទៀត។ តែទោះជាយ៉ាងណា បន្ទាប់ពីបានឃើញរូបស្វីតៗហើយ អ្នកគាំទ្ររបស់គូនេះ នៅតែសង្ឃឹម និងមានការរងចាំពីដំណឹងល្អរបស់អ្នកទាំងពីរ ក្នុងពេលឆាប់ៗខាងមុខនេះ៕ 

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Yaya និង គូស្នេហ៍
Yaya និង គូស្នេហ៍
Yaya និង គូស្នេហ៍
Yaya និង គូស្នេហ៍
រូបភាពផ្អែមល្ហែម Yaya និង Nadech

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]