រាជធានីភ្នំពេញ៖ ពិតណាស់​ មហាជនប្រាកដជ្រាបរួចមកហើយរឿងរ៉ាវផុងខ្លួន ក្នុងបំណុលវណ្ឌករបស់តារាកំប្លែងស្រី អ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង និងស្វាមី នាយកៃដ រហូតដល់ទៅ៦០ម៉ឺនដុល្លារអាមេរិក ដែល្បីពេញបណ្តាញសង្គម តែពេលនេះ គូស្វាមីទាំងពីរនាក់ ហាក់ស្ងប់ស្ងាត់ នឹងកំពុងប្រឹងប្រែងរកស៊ីតាមសម្មាជីវ៉ោ ជាអ្នកចម្រៀងកាត់សក់ផង និងជាអ្នកលក់ដូរ​ តាមបណ្តាញសង្គមផង។

ដោយឡែក កាលពីថ្មីៗនេះ មានលោកគ្រូទាយ ឈ្មោះ អ៊ាង គង្គា ហៅលោកគ្រូមហាជុំ បានធ្វើការទស្សទាយថា តារាកំប្លែង ខ្ញុង និងនាយកៃដ នឹងក្លាយជាឧកញ៉ា ហើយថែមទាំងសល់លុយ ៣០ ម៉ឺនដុល្លារ នៅឆ្នាំ២០២៩។ លោកគ្រូទាយរូបនេះ បានបន្តទៀតថា ឥឡូវ​ឆ្នាំ២០២១ ដូច្នេះនៅសល់៧ ឆ្នាំទៀត ខ្ញុងឬ នាយកៃដ នឹងក្លាយជាឧកញ៉ា ហើយនឹងមានលុយ២០លានដុល្លារ មិនមែនដោយសារលេងកំប្លែងនោះទេ តែក៏មិនមែនដោយសារតែស្វាមីរបស់ខ្ញុង នាយកៃដ រកស៊ីលក់ដីឡូត៍នោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកគ្រូបន្តទៀតថា ចូលដល់​ខែឧសភា ឆ្នាំ​២០២២ ខ្ញុង និង​ដៃ​ករ នឹកឃើញ​អាជីវកម្ម​ថ្មី​មួយ ពាក់ព័ន្ធ​នឹង​គ្រឿងក្រអូប ឬម្សៅ​។ ពេល ដែល​ខ្ញុង និង​កៃ​ដរ ចាប់ផ្ដើម​បើក​ជំនួញ​លក់​គ្រឿងក្រអូប​នោះ ខ្ញុង​នឹង​ចាប់ផ្ដើម​រីកចម្រើន​ពី​១​ថ្ងៃ​ទៅ​១​ថ្ងៃ​។ ពេលនោះ​ហើយ រាសី​របស់​ខ្ញុង ពេល​ចូល​ដល់​ឆ្នាំ​ថ្មី គឺ​ឆ្នាំខាល ទាំង​ខ្ញុង និង​ស្វាមី ទាំង​កូន​របស់​ខ្ញុង នឹង​ឡើង​ដល់​ចំណុច​ផ្កាយ​១ គេ​ហៅ​ផ្កាយ​លាភ។ ហើយពេលនោះ ខ្ញុង​នឹងជួបមនុស្សល្អនាំផ្លូវ តែមិនមែនខ្មែរទេ គឺជនបរទេស ដែលក្បែរខាងប្រទេសយើង ដែលគេនឹងផ្តល់គំនិត ផ្តល់ជាថវិកាដល់ខ្ញុង និងស្វាមី បើកអាជីវកម្មថ្មី។ ហើយរហូតដល់ពេលនោះ ខ្ញុងនឹងក្លាយជាមហាសេដ្ឋីបន្តិចម្តងៗ ដល់ឆ្នាំ២០២៩ ខ្ញុងនឹងសល់លុយយ៉ាងហោចតិច ២០ លានដុល្លារ។ ហើយនាយកៃដ ពេលដែលឃើញប្រពន្ធធ្លាក់ខ្លួនបែបនេះ រឹតតែធ្វើឱ្យលោកស្រលាញ់ខ្ញុងកាន់តែខ្លាំងឡើង៕

លោកគ្រូមហាជុំ
លោកគ្រូមហាជុំ
លោកគ្រូមហាជុំ
លោកគ្រូមហាជុំ
លោកគ្រូមហាជុំ
លោកគ្រូមហាជុំ
ខ្ញុង និងនាយកៃដ
ខ្ញុង និងនាយកៃដ
ខ្ញុង និងនាយកៃដ
ខ្ញុង
ខ្ញុង
ខ្ញុង
ខ្ញុង
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]