ការថែទាំស្បែក មានសារសំខាន់ណាស់ចំពោះស្រីៗយើង ដើម្បីទទួលបានស្បែកដ៏ស្រស់ស្អាត និងក្មេងជាងវ័យ។ យ៉ាងណាមិញ កំហុសនៃការថែទាំស្បែកមួយចំនួន អាចនឹងបំផ្លាញសម្រស់យើងដោយមិនដឹងខ្លួន។ ដូច្នេះហើយ ដើម្បីជៀសវាងបញ្ហាផ្សេងៗនៃស្បែក ដូចជាការកើតមុន ស្នាមជ្រីវជ្រួញមុនវ័យ យើងគប្បីជៀសវាងកំហុសឆ្គងពេលព្រឹកទាំងនេះ។
១. ញ៉ាំម្សៅOatmealរៀងរាល់ព្រឹក
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្វីត្បិតតែការញ៉ាំម្សៅOatmealនៅពេលព្រឹកល្អចំពោះសុខភាពក៏ពិតមែន ប៉ុន្តែបើយើងញ៉ាំរាល់ព្រឹក អាចបំផ្លាញរាងកាយ និងស្បែករបស់យើងបាន។ ជាក់ស្ដែង ការញ៉ាំម្សៅOatmealញឹកញាប់ពេក អាចបង្អាក់រាងកាយយើងមិនឲ្យទទួលបានសារធាតុចិញ្ចឹមសំខាន់ៗផ្សេងទៀត ដែលជាហេតុនាំឲ្យមានកង្វះអាហារូបត្ថម្ភ ក៏ដូចជាធ្វើឲ្យស្បែករបស់យើងស្ងួត និងប្រេះ។
២. ងូតទឹកយូរពេក
ទម្លាប់ងូតទឹកក្ដៅឧណ្ហៗរយៈពេលវែង អាចជួយឲ្យយើងមានអារម្មណ៍ស្រស់ស្រាយនៅពេលព្រឹក ជាពិសេសនៅពេលដែលអាកាសធាតុចុះត្រជាក់។ ប៉ុន្តែទម្លាប់មួយនេះ អាចបំផ្លាញសុខភាពស្បែករបស់យើងដោយមិនដឹងខ្លួន។ ទឹកក្ដៅអាចបំផ្លាញស្រទាប់ការពារស្បែកដែលជួយទប់សំណើម ជាហេតុនាំឲ្យស្បែកឆាប់ចាស់។
៣. ញ៉ាំកាហ្វេមុនអាហារពេលព្រឹក
កាហ្វេមិនត្រឹមតែឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងផ្ដល់អត្ថប្រយោជន៍ដល់ស្បែករបស់យើងផងដែរ។ ប៉ុន្តែ បើយើងផឹកកាហ្វេជារៀងរាល់ថ្ងៃមុនពេលញ៉ាំអាហារពេលព្រឹក ភេសជ្ជៈមួយប្រភេទនេះអាចផ្ដល់ផលប៉ះពាល់ចំពោះស្បែកទៅវិញ។ ពិតណាស់ កាហ្វេជាថ្នាំបញ្ចុះទឹកនោម ដែលអាចបណ្ដាលឲ្យយើងខ្សោះជាតិទឹក ក៏ដូចជាពិបាកក្នុងការបណ្ដេញជាតិពុលពីរាងកាយតាមស្បែក ជាហេតុនាំឲ្យលេចឡើងស្នាមជ្រីវជ្រួញមុនវ័យ។
៤. លាបក្រែមការពារកម្ដៅថ្ងៃ តែពេលចេញក្រៅ
ជាមួយគ្នានេះដែរ ក្រែមការពារកម្ដៅថ្ងៃ អាចជួយការពារស្បែក នៅពេលដែលយើងចេញទៅខាងក្រៅក្នុងរដូវក្ដៅ ប៉ុន្តែការលាបក្រែមការពារកម្ដៅថ្ងៃជារៀងរាល់ថ្ងៃ ទោះជាពេលដែលយើងនៅផ្ទះ អាចជួយការពារស្បែកកុំឲ្យវិវត្តទៅរកភាពចាស់។ ដូច្នេះហើយ ស្រីៗយើងគប្បីលាបក្រែមការពារកម្ដៅថ្ងៃជាប្រចាំ មិនថាត្រូវចេញទៅខាងក្រៅ ឬនៅក្នុងផ្ទះនោះទេ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]