ចិន៖ នៅក្នុងពេលដែលបានក្លាយទៅជា សិល្បការិនីដ៏មានប្រជាប្រិយភាព និងទទួលបានការស្រលាញ់ពេញចិត្តពីទស្សនិកជនជាច្រើន តារាស្រី Zhao Liying ក៏មានភាពចម្រូងចម្រាសជារឿយៗ នៅក្នុងរង្វង់សិល្បៈកម្សាន្ត ជាពិសេស រូបនាងតែងតែត្រូវបាន គេយកមកប្រៀបធៀបសម្រស់ ជាមួយនឹងមិត្តរួមការងារ ដែលជាតារាល្បីៗ ផងដែរ។ 

ដោយឡែក ថ្មីៗនេះ យោងតាមទំព័រដ៏ល្បីមួយ ស្រាប់តែមានអត្ថបទ បង្ហាញពីស៊េរីរូបភាពជាច្រើន របស់ Zhao Liying ដែលបានថតជាមួយនឹងតារាល្បីៗផ្សេងទៀត ប៉ុន្តែនៅក្នុងនោះ តារាស្រីរូបនេះ នៅតែមានបង្ហាញពីភាពលេចធ្លោរបស់ខ្លួន ក្នុងឈុតដ៏ស្រស់ស្អាត មិនចាញ់មិត្តៗរួមអាជីពនោះទេ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះអាចនិយាយបានថា រូបថតរបស់ Zhao Liying ដែលបានលេចមុខជាមួយនឹងតារាស្រីល្បីៗ ពោរពេញដោយសម្រស់ ពិតជាបាន បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែ អាកប្បកិរិយាប្រកបដោយទំនុកចិត្ត និងរូបរាងស្លីមតូចច្រឡឹងរបស់នាង និងការបញ្ចេញនូវស្នាមញញឹមយ៉ាងមានមន្តស្នេហ៍ ធ្វើឲ្យសម្រស់របស់នាង កាន់តែស្រស់ស្អាតខ្លាំងឡើង៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Zhao Liying
Zhao Liying
Zhao Liying
Zhao Liying និង Zhou Dongyu
Zhao Liying និង Yang Mi, Dilraba 
Zhao Liying និង Liu Yifei 
Zhao Liying និង Yang Zi 
Zhao Liying និង Vivi Miao 
Zhao Liying និង មិត្តៗរួមអាជីព 
Zhao Liying និង មិត្តៗរួមអាជីព 
Zhao Liying និង Angelababy

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]