ប្រទេសកម្ពុជា៖ កម្ពុជានាសម័យសង្គមរាស្រ្តនិយម(១៩៥៥-១៩៧០) ត្រូវបានគេស្គាល់ថាជាប្រទេសដ៏មានសេដ្ឋកិច្ចដ៏រីកចម្រើន និងគួរឲ្យកត់សម្គាល់មួយនៅក្នុងតំបន់អាសុីអាគ្នេយ៍។ ជាក់ស្តែងគេឃើញមានសំណង់ស្ថាបត្យកម្មធំៗដូចជា ពហុកីឡដ្ឋានជាតិអូឡាំពិច វិមានឯករាជ្យ រួមសមិទ្ធផលធំៗដទៃៗទៀតដែលមានពាសពេញប្រទេសនាសម័យនោះ។

យ៉ាងណាមិញ នៅក្នុងសម័យសង្គមរាស្រ្តនិយម កម្ពុជាក៏មានរោងចក្រផលិតកង់រថយន្តដ៏ធំមានយីហោម៉ាកថា អង្គរវត្ត ដែលជាសំបកកង់រថយន្តដ៏មានគុណភាព និងត្រូវបានប្រជាជនខ្មែរជាច្រើនលាននាក់នៅក្នុងសម័យនោះ បានស្គាល់ និងកោតសរសើរចំពោះស្នាដៃផលិតរបស់កូនខ្មែរ ដែលអាចផលិតសំបកកង់រថយន្តបានដោយខ្លួនឯង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមរំលឹកផងដែលថា បន្ថែមលើសពីវិស័យគមនាគមន៍ ឧស្សាហកម្ម ពាណិជ្ជកម្ម កសិកម្ម និងវិស័យសំខាន់ៗដទៃទៀត វិស័យអប់រំ និងសិក្សាធិការនៅក្នុងសម័យសង្គមរាស្រ្តនិយម ដែលដឹកនាំដោយសម្តេចនរោត្តមសីហនុ ក៏មានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែល ដោយគេសង្កេតឃើញមានកសាងសាលារៀន ចាប់តាំងពីបឋមសិក្សា ដល់ឧត្តមសិក្សា ព្រមទាំងមាននិស្សិតកម្ពុជា ជាច្រើនពាន់នាក់បានទៅបន្តការសិក្សានៅក្រៅប្រទេសថែមទៀតផង៕

ចង់ឃើញថាតើរោងចក្រផលិតកង់រថយន្តនៅសម័យសង្គមរាស្រ្តនិយមមានភាពអស្ចារ្យយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

សម័យសង្គមរាស្រ្តនិយម
រោងចក្រផលិតកង់ឡានសម័យសង្គមរាស្រ្តនិយម
រោងចក្រផលិតកង់ឡានសម័យសង្គមរាស្រ្តនិយម
រោងចក្រផលិតកង់ឡានសម័យសង្គមរាស្រ្តនិយម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]